Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនយន្តហោះ​ចម្បាំង​ ទៅស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ នៅ​ជិត​រដ្ឋ​អាឡាស្កា (មានវីដេអូ)

បានផុស

នៅ

ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងរបស់អាមេរិក ត្រូវបានបញ្ជូនដើម្បីទៅស្ទាក់ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿង ដែលបានហោះមកជិតរដ្ឋ អាឡាស្កា។

យន្តហោះចម្បាំង F-16 របស់អាមេរិក

NORAD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១៨ខែតុលាថា យន្តហោះទម្លាក់គ្រាប់បែកធុន Tu-95 Bear-H ត្រូវបានស្ទាក់ កាលពីថ្ងៃចន្ទ បន្ទាប់ពីហោះចូល និងធ្វើប្រតិបត្តិការនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសអាឡាស្កា (ADIZ)។

ថ្វីបើយន្តហោះរុស្ស៊ី មិនបានចូលទៅក្នុងដែនអាកាសអធិបតេយ្យរបស់អាមេរិក ឬកាណាដាក៏ដោយ ប៉ុន្តែ NORAD និយាយថា ខ្លួនបានរកឃើញ តាមដាន កំណត់អត្តសញ្ញាណជាវិជ្ជមាន និងស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក នៅពេលពួកគេស្ថិតក្នុង ADIZ។

យន្តហោះទម្លាក់គ្រាប់បែក Tu-95 Bear-H របស់រុស្ស៊ី

រឿងនេះកើតឡើងចំ​ពេល​ដែល ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​ ធ្លាក់ដល់កម្រិតទាបបំផុត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់មក។

ភាព​តានតឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ​ជុំវិញ​ការ​លុកលុយ​របស់​រុស្ស៊ី​ ​លើប្រទេស​អ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១២ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា២៣ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម