ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក Lockheed Martin ប្រាប់ទំហំប្រាក់ចំណូលការលក់អាវុធ ក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ
ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក Lockheed Martin បានកត់ត្រាពីការកើនឡើងការលក់អាវុធ និងប្រាក់ចំណូលសុទ្ធនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ក្រុមហ៊ុន Lockheed Martin Corporation បានរាយការណ៍ពីប្រាក់ចំណូលសុទ្ធក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ នេះគឺ ១.៨ ពាន់លានដុល្លារ ឬ ៦.៧១ ដុល្លារក្នុងមួយហ៊ុន បើធៀបនឹង ៦១៤ លានដុល្លារ ឬ ២.២១ ដុល្លារក្នុងមួយហ៊ុនសម្រាប់ត្រីមាសទី ៣ នៃឆ្នាំ ២០២១ ។
ដូច្នេះសាច់ប្រាក់ពីប្រតិបត្តិការនេះមានចំនួនសរុប ៣.១ ពាន់លានដុល្លារ បើធៀបនឹង ១.៩ ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានៃឆ្នាំមុន ខណៈដែលលំហូរសាច់ប្រាក់នេះបានកើនឡើងពី ១.៦ ពាន់លានដុល្លារដល់ ២.៧ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ។

ចំណែកការលក់អាវុធសុទ្ធក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ នេះបានចំនួន ១៦.៦ ពាន់លានដុល្លារ បើធៀបនឹង ១៦ ពាន់លានដុល្លារក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១” ។
ទន្ទឹមនោះប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin លោក James Taiclet បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏កំពុងបន្តបង្កើនសមត្ថភាពក្នុងការវិនិយោគលើបច្ចេកវិទ្យាផលិតថ្មីៗផងដែរ ហើយបច្ចេកវិទ្យាទាំងនេះរួមមានមីស៊ីលល្បឿនលឿនជាងសំឡេងទាំងដើរដោយថាមពល និងដើរស្វ័យភាព ផ្អែកលើសមត្ថភាពឌីជីថល 5G ។

លោក Taiclet សង្កត់ធ្ងន់ថា លើសពីនេះ យើងក៏កំពុងវិនិយោគលើសមត្ថភាពផលិតកម្មអាវុធបន្ថែមទៀតផងដែរដើម្បីការពារប្រទេសរបស់យើង និងសម្ព័ន្ធមិត្តរបស់យើង រួមទាំងការផលិតយន្តហោះចម្បាំង F-35, មីស៊ីលប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធបាញ់កាំភ្លើងធំចល័តខ្ពស់ HIMARS ជាដើម” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក នឹងបញ្ចេញប្រេងរាប់លានបារ៉ែល ដើម្បីទប់ការឡើងថ្លៃ ក្រោយ OPEC កាត់បន្ថយផលិតកម្ម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ