ព័ត៌មានអន្ដរជាតិ
ស្មានឆ្លងកូវីដ បុរសម្នាក់ ចង ក សម្លាប់ខ្លួនតែលទ្ធផលមិនអ៊ីចឹងឯណា
បុរសម្នាក់ដែលបានធ្វើអត្តឃាតខ្លួនឯងដោយជឿជាក់ថា ខ្លួនបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា តាមពិតលទ្ធផលបែរជាអវិជ្ជមានទៅវិញ។
នៅក្នុងរឿងរ៉ាវមិននឹកស្មានដល់ដែលកើតចេញពីប្រទេសម៉ិកស៊ិក បុរសអាយុ២៩ឆ្នាំឈ្មោះ Mario Alberto កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តទីពីរនៅពេលគាត់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យ។
បុរសម្នាក់នេះត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពក្នុងទីក្រុង Monclova បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តរហ័សបង្ហាញថា គាត់បានឆ្លងជំងឺកូវីដ១៩។
វេជ្ជបណ្ឌិតបានបញ្ជាក់អំពីលទ្ធផលវិជ្ជមានហើយនៅពេលគាត់មានរោគសញ្ញាមួយចំនួន វេជ្ជបណ្ឌិតបានបញ្ជាឲ្យមានការធ្វើតេស្តលើកទីពីរដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យរបស់គាត់។
ខណៈពេលកំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់ពិសេសសម្រាប់ជំងឺកូវីដ១៩ លោក Mario បានចូលបន្ទប់ទឹករយៈពេល២០នាទីដោយគ្មានអ្នកណាយកចិត្តទុកដាក់។
គិលានុបដ្ឋាយិកាម្នាក់បានឃើញគាត់ចង.កសម្លាប់ខ្លួនជាមួយនឹងកម្រាលពូក។
លទ្ធផលនៃការធ្វើតេស្តលើកទី២បានបង្ហាញថា គាត់មិនមានឆ្លងជំងឺនោះទេ។
អង្គការសុខភាពពិភពលោកចាត់ទុកការធ្វើតេស្តរហ័សថាមានភាពត្រឹមត្រូវជាងមុនក្នុងការស្កេនរកវត្តមានរបស់វីរុសកូរ៉ូណាប៉ុន្តែមិនអាចយកជាការបាន១០០ភាគរយនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ បាងកក បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ
ចុចអាន៖ ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង