ព័ត៌មានអន្ដរជាតិ
ថៃ លែងឲ្យញ៉ាំអាហារនិងមើលទស្សនាវដ្តីតាមជើងហោះហើរក្នុងស្រុកដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ
ប្រទេសថៃបានហាមឃាត់សេវាកម្មម្ហូបអាហារនិងទស្សនាវដ្តីនៅលើជើងហោះហើរក្នុងស្រុកក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា។
បម្រាមនេះបានកើតឡើងនៅពេលដែលប្រទេសថៃបានកត់ត្រាការស្លាប់ថ្មីចំនួនពីរនាក់ពីជំងឺកូវីដ១៩កាលពីថ្ងៃសុក្រដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧,១៦៣នាក់និងចំនួនអ្នកស្លាប់កើនដល់៦៣នាក់ចាប់តាំងពីខែមករាមក។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ណាដែលមិនគោរពតាមបទប្បញ្ញត្តិថ្មីនេះនឹងប្រឈមការពិន័យពីនិយតករ។
កន្លងមកប្រទេសថៃបានដាក់បម្រាមដូចគ្នានេះលើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈអំឡុងពេលហោះហើរចាប់ពីថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២០។
ការប្រើប្រាស់អាហារឬភេសជ្ជៈណាមួយត្រូវហាមឃាត់ក្រោមច្បាប់ថ្មីនេះបើទោះបីជាអ្នកដំណើរនាំយកអាហារសម្រន់ទៅដោយខ្លួនឯងក៏ដោយ។

យ៉ាងណាក្តី ការកម្សាន្តតាមជើងហោះហើររួមទាំងសៀវភៅនិងទស្សនាវដ្តីនៅតែត្រូវបានអនុញ្ញាតប្រសិនបើអ្នកដំណើរយករបស់របរទៅលើយន្តហោះដោយខ្លួនឯង។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលទទួលបានដោយ CNN លោក Chula Sukmanop អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា “ពេលវេលាសម្អាតបន្ទាប់ពីការឈប់ចតរបស់ជើងហោះហើរក្នុងស្រុកនីមួយៗគឺខ្លីណាស់ពីព្រោះប្រតិបត្តិករចង់ធ្វើការប្តូរវេនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយខ្ញុំគិតថា វាមិនទំនងថាប្រតិបត្តិករនឹងអាចសម្អាតវត្ថុទាំងអស់នោះបានហ្មត់ចត់ឡើយ។ ហេតុដូច្នេះហើយ ការមានសម្ភារៈអានដែលមិនចាំបាច់នៅលើយន្តហោះអាចបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរោគ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ