Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ លែងឲ្យញ៉ាំអាហារនិងមើលទស្សនាវដ្តីតាមជើងហោះហើរក្នុងស្រុកដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ

បានផុស

នៅ

ប្រទេសថៃបានហាមឃាត់សេវាកម្មម្ហូបអាហារនិងទស្សនាវដ្តីនៅលើជើងហោះហើរក្នុងស្រុកក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា។

បម្រាមនេះបានកើតឡើងនៅពេលដែលប្រទេសថៃបានកត់ត្រាការស្លាប់ថ្មីចំនួនពីរនាក់ពីជំងឺកូវីដ១៩កាលពីថ្ងៃសុក្រដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧,១៦៣នាក់និងចំនួនអ្នកស្លាប់កើនដល់៦៣នាក់ចាប់តាំងពីខែមករាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ណាដែលមិនគោរពតាមបទប្បញ្ញត្តិថ្មីនេះនឹងប្រឈមការពិន័យពីនិយតករ។

កន្លងមកប្រទេសថៃបានដាក់បម្រាមដូចគ្នានេះលើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈអំឡុងពេលហោះហើរចាប់ពីថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២០។

ការប្រើប្រាស់អាហារឬភេសជ្ជៈណាមួយត្រូវហាមឃាត់ក្រោមច្បាប់ថ្មីនេះបើទោះបីជាអ្នកដំណើរនាំយកអាហារសម្រន់ទៅដោយខ្លួនឯងក៏ដោយ។

យ៉ាងណាក្តី ការកម្សាន្តតាមជើងហោះហើររួមទាំងសៀវភៅនិងទស្សនាវដ្តីនៅតែត្រូវបានអនុញ្ញាតប្រសិនបើអ្នកដំណើរយករបស់របរទៅលើយន្តហោះដោយខ្លួនឯង។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលទទួលបានដោយ CNN លោក Chula Sukmanop អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា “ពេលវេលាសម្អាតបន្ទាប់ពីការឈប់ចតរបស់ជើងហោះហើរក្នុងស្រុកនីមួយៗគឺខ្លីណាស់ពីព្រោះប្រតិបត្តិករចង់ធ្វើការប្តូរវេនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយខ្ញុំគិតថា វាមិនទំនងថាប្រតិបត្តិករនឹងអាចសម្អាតវត្ថុទាំងអស់នោះបានហ្មត់ចត់ឡើយ។ ហេតុដូច្នេះហើយ ការមានសម្ភារៈអានដែលមិនចាំបាច់នៅលើយន្តហោះអាចបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរោគ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម