Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបគ្រោះរញ្ជួយដី ៣លើក ត្រឹមមួយព្រឹក

បានផុស

នៅ

ការ​រញ្ជួយ​ដី​ចំនួន៣លើក បានកើតឡើងក្នុងខេត្ត​ភាគ​ខាងជើងប្រទេសថៃគឺ Chiang Mai និង Phrae នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ២០ខែតុលានេះ។

លោក Chomparee Chompurat អគ្គនាយកនៃនាយកដ្ឋានឧតុនិយម បាននិយាយថា នៅវេលាម៉ោង ១:៣៩ នាទីព្រឹក គ្រោះរញ្ជួយដីកម្រិត ៣.៧រ៉ិចទ័រ បានកើតឡើង ដោយចំណុចកណ្តាលមានជម្រៅ ៣គីឡូម៉ែត្រ នៅក្រោមឃុំ Mae Pan ស្រុក Long ខេត្ត Phrae។ ប្រជាជនក៏មានអារម្មណ៍ញ័រផងដែរ​ នៅក្នុងស្រុក Den Chai, Sung Men និង Wang Chin។

នៅម៉ោង ៤:៣៦ ព្រឹក ការរញ្ជួយដីមួយទៀតកម្រិត ៤.១ រ៉ិចទ័រ ត្រូវបានកត់ត្រា ជាមួយជម្រៅ ២គីឡូម៉ែត្រនៅក្រោមភូមិ Mae Khue នៃស្រុក Doi Saket ខេត្ត Chiang Mai។

ហើយនៅវេលាម៉ោង ៥:១៦ព្រឹក មានការរញ្ជួយដីកម្រិត ២.៩រ៉ិចទ័រ ជម្រៅ ១គីឡូម៉ែត្រ នៅក្រោមឃុំ Ban Pin ស្រុក Long ខេត្ត Phrae។

នាយកដ្ឋានធារាសាស្ត្រថៃ បានរាយការណ៍ថា ទំនប់ Mae Kuang Udom Thara ក្នុងស្រុក Doi Saket និងទំនប់ Mae Ngat Somboon Chon ក្នុងស្រុក Mae Taeng នៃខេត្ត Chiang Mai មិនមានផលប៉ះពាល់អ្វីឡើយ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម