ព័ត៌មានអន្ដរជាតិ
អ្នកការទូតកំពូល អឺរ៉ុប សុំទោសចំពោះការពោលពាក្យប្រកាន់ពូជសាសន៍
លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានចេញការសុំទោស បន្ទាប់ពីពោលពាក្យមិនសមរម្យលើការប្រៀបធៀបភាពខុសគ្នារវាងប្លុកអឺរ៉ុប និងពិភពលោកខាងក្រៅ ។

អ្នកការទូតរូបនេះបានធ្វើការកត់សម្គាល់ដ៏ចម្រូងចម្រាសកាលពីសប្តាហ៍មុន ខណៈពេលកំពុងថ្លែងនៅក្នុងពិធីសម្ពោធសាលាការទូតអឺរ៉ុបថ្មីនៅទីក្រុង Bruges ប្រទេសបែលហ្សិក ។ លោក Borrell បាននិយាយថា ជនជាតិអឺរ៉ុបរស់នៅក្នុង “សួនច្បារ” ខណៈដែលពិភពលោកខាងក្រៅភាគច្រើនគឺដូចជា “ព្រៃ” ។
ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ការពោលពាក្យប្រៀបធៀបរវាងប្លុកអឺរ៉ុប និងពិភពលោកខាងក្រៅរបស់គាត់ដែលសំដៅទៅនឹង “សួនច្បារ និងព្រៃ” មិនមានបំណងធ្វើឲ្យមានការរើសអើងជាតិសាសន៍ណាមួយឡើយ ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Borrell បានបង្កឲ្យមានការខឹងសម្បារទាំងតាមអ៊ីនធឺណិត និងអ្នកការទូតនៅជុំវិញពិភពលោក ខណៈដែលកាលពីពេលថ្មីៗនេះ អារ៉ាប់រួមបានហៅអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះថា បង្កឲ្យមានការរើសអើងកាន់តែអាក្រក់ៗនៅទូទាំងពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ីរ៉ង់ ឆ្លើយបែបណារឿងថាកំពុងផ្ដល់យន្តហោះដ្រូនឲ្យ រុស្ស៊ី វាយ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ