ព័ត៌មានអន្ដរជាតិ
ដំណើររឿង ចាប់តាំងពីការឡើងកាន់អំណាច និងធ្លាក់ពីតំណែង របស់លោកស្រី Liz Truss (មានវីដេអូ)
លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស ដោយបានលាលែង ក្រោយកាន់អំណាចបានត្រឹមតែ ៤៥ ថ្ងៃប៉ុណ្ណោះ។

បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Sir Graham Brady ដែលជាប្រធានគណៈកម្មាធិការឆ្នាំ១៩២២ ដ៏មានឥទ្ធិពលនៅវិមាន Downing Street កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែតុលា លោកស្រី Truss បានប្រាប់ប្រជាជាតិថា វាច្បាស់ណាស់ថា លោកស្រីមិនអាចបន្តអាណត្តិបានទៀតនោះទេ។
ដូចនេះតើមានដំណើររឿងបែបណាទើបឈានដល់ការលាលែងតំណែងរបស់លោកស្រី Truss?
លោកស្រី Truss បានចាប់ផ្តើមតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី០៦ខែកញ្ញា ហើយកាន់អំណាចមិនបានប៉ុន្មានថ្ងៃផង ម្ចាស់ក្សត្រិយានី Elizabeth ទី២ ក៏សោយទិវង្គត។

នៅថ្ងៃទី ២៣ ខែកញ្ញា លោក Kwasi Kwarteng ដែលជាអធិការបតីដំបូងរបស់លោកស្រី បានប្រកាសពីកញ្ចប់ថវិកាខ្នាតតូចដ៏មហន្តរាយ ដើម្បីកាត់បន្ថយវិបត្តិឡើងថ្លៃទំនិញ និងថាមពល។
ការកាត់បន្ថយពន្ធដល់តម្លៃ ៤៥ ពាន់លានផោន បានធ្វើឲ្យប្រាក់ផោនធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារ និងធ្វើឲ្យមូលបត្របំណុលកើនឡើង។
ពីរថ្ងៃក្រោយមក ធនាគារអង់គ្លេស ត្រូវបង្ខំឲ្យលូកដៃចូល ទិញមូលបត្របំណុលចក្រភពអង់គ្លេស ចំពេលមានការព្រួយបារម្ភថា សំណើសុំសាច់ប្រាក់បន្ថែមពីក្រុមហ៊ុននានា អាចបណ្តាលឲ្យទីផ្សារជាប់គាំង។

បន្ទាប់ពីប្រកាន់ខ្ជាប់កញ្ចប់សេដ្ឋកិច្ចដែលត្រូវបានរិះគន់យ៉ាងខ្លាំងអស់រយៈពេលជាងមួយសប្តាហ៍ លោក Kwarteng បានប្រែក្លាយផែនការ ដើម្បីលុបចោលអត្រាពន្ធបន្ថែម ៤៥ភាគរយសម្រាប់អ្នកដែលមានប្រាក់ចំណូលខ្ពស់បំផុត។
បន្ទាប់ពីវិធានការបន្ថែមទៀតរបស់ធនាគារអង់គ្លេសដើម្បីជំរុញសេដ្ឋកិច្ច លោក Kwarteng បានលាលែងពីមុខតំណែងនៅថ្ងៃទី ១៤ ខែតុលា ហើយអ្នកស្នងតំណែងគឺលោក Jeremy Hunt បានសន្យាថានឹងផ្លាស់ប្តូរគោលនយោបាយជាច្រើន។
ប្រាំថ្ងៃក្រោយមក ខុទ្ទកាល័យរបស់លោកស្រី Truss បានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ថែមទៀត នៅពេលដែលលោកស្រី Suella Braverman បានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានផ្ញើឯកសារផ្លូវការពីអ៊ីមែលផ្ទាល់ខ្លួនរបស់លោកស្រី ទៅកាន់សមាជិកសភាម្នាក់ ដែលនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ក្រសួង។

ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុតចំនួនពីររូបនេះ បានជំរុញឲ្យអ្នកគាំទ្រគណបក្សអភិរក្ស ជាច្រើននាក់ អំពាវនាវឲ្យលោកស្រី Truss ចុះចេញពីអំណាច។
នៅព្រឹកបន្ទាប់លោកស្រី Truss ក៏បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា បន្ទាប់ពីលោកស្រី Truss, នាយករដ្ឋមន្ត្រីកាន់តំណែងខ្លីបំផុតរបស់អង់គ្លេសគឺលោក George Canning ដែលមានរយៈពេល១១៩ថ្ងៃ។ លោក George Canning បានឡើងកាន់អំណាចនៅថ្ងៃទី១២ខែមេសាឆ្នាំ១៨២៧ និងចុះចេញនៅថ្ងៃទី៨ខែសីហាឆ្នាំដដែល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Telegraph, Independent
ចុចអាន៖ លោកស្រី Liz Truss លាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយកាន់បាន ៤៥ ថ្ងៃ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង