ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ី បាញ់មីស៊ីលប៊ិះត្រូវ យន្តហោះចារកម្មអង់គ្លេស, ទីក្រុងមូស្គូ ថាជា បញ្ហាបច្ចេកទេស (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានប្រាប់សភារបស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែតុលាថា យន្តហោះចម្បាំង Su-27 របស់រុស្ស៊ី បានបាញ់មីស៊ីលមួយគ្រាប់ ប៊ិះត្រូវយន្តហោះឈ្លបយកការណ៍ Boeing RC-135 របស់អង់គ្លេស ពីលើដែនទឹកអន្តរជាតិនៃសមុទ្រខ្មៅ។

យោងតាមលោក Wallace, ឧបទ្ទវហេតុនេះកើតឡើងដោយចៃដន្យ ហើយទីក្រុងមូស្គូបានអះអាងថា វាជាបញ្ហាបច្ចេកទេស។ លោកបន្ថែមថា ទីក្រុងឡុងដ៍ ទទួលយកការពន្យល់នេះ។
លោក Wallace បានកត់សម្គាល់ថា ឧបទ្ទវហេតុរវាងយន្តហោះចារកម្ម និងយន្តហោះចម្បាំងនេះ បានកើតឡើងកាលពីថ្ងៃទី២៩ខែកញ្ញា។ បន្ទាប់ពីឧប្បត្តិហេតុនេះ ទីក្រុងឡុងដ៍ បានផ្អាកការល្បាតជាបណ្តោះអាសន្ន និងសម្តែងការព្រួយបារម្ភទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu។

លោក Wallace បញ្ជាក់ថា “ការឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១០ ខែតុលា បានបំភ្លឺថា ពួកគេបានធ្វើការស៊ើបអង្កេតលើកាលៈទេសៈនៃឧប្បត្តិហេតុនេះ ហើយថា វាគឺជាបញ្ហាបច្ចេកទេសរបស់យន្តហោះចម្បាំង Su-27។ ទីក្រុងមូស្គូ បានទទួលស្គាល់ថាឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ”។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រុស្ស៊ីបានរក្សាភាពស្ងៀមស្ងាត់ចំពោះការចោទប្រកាន់ថា ខ្លួនបានលុកលុយ ហើយមិនបញ្ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយឡើយ អំពីឧប្បត្តិហេតុនោះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ ចំនួនជើងហោះហើរឈ្លបយកការណ៍ដែលរៀបចំដោយអង្គការណាតូនៅក្នុងតំបន់សមុទ្រខ្មៅ បានកើនឡើងជាង ៦០% បើធៀបនឹងឆ្នាំ ២០២០។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។
ការជួបប្រទះគ្នាចុងក្រោយបង្អស់ដែលពាក់ព័ន្ធនឹងយន្តហោះអង់គ្លេស បានកើតឡើងកាលពីខែសីហាឆ្នាំមុន នៅពេលយន្តហោះស្ទាក់ចាប់ MiG-31BM បានប្រដេញយន្តហោះស៊ើបការណ៍ RC-135 ពីដែនអាកាសរុស្ស៊ីលើសមុទ្រ Barents ក្បែរទីក្រុង Murmansk៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក បញ្ជូនយន្តហោះ ចម្បាំង ទៅស្ទាក់ យន្តហោះ ទម្លាក់ គ្រាប់បែក រុស្ស៊ី នៅ ជិត រដ្ឋ អាឡាស្កា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍