ព័ត៌មានអន្ដរជាតិ
អាមេរិក អាចបញ្ចប់ការផ្ដល់ជំនួយឲ្យ អ៊ុយក្រែន បើរឿងទាំងនេះកើតឡើង
សារព័ត៌មាន Axios បានរាយការណ៍ថា ជំនួយដ៏ច្រើនលើសលប់ដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី អាចត្រូវបានកាត់បន្ថយ ឬបញ្ចប់ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះអាសនៈសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ ។

ជំនួយការសេតវិមានបានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃពុធថា យ៉ាងណា រដ្ឋបាលលោក បៃដិន មិនបានព្រមានដល់ទីក្រុងកៀវអំពីលទ្ធភាពនៃការដល់ទីបញ្ចប់សម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍ដែលគណបក្សសាធារណរដ្ឋឈ្នះអាសនៈសភា បន្ទាប់ពីការបោះឆ្នោតនោះទេ ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងកៀវ ដឹងថា រឿងនេះពិតជាអាចកើតឡើង ។
ដោយឡែកនៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មាន Axios, សមាជិកសភាលោក Jim Banks ដែលជាប្រធានគណៈកម្មាធិការសិក្សាមកពីគណបក្សសាធារណៈរដ្ឋបានចង្អុលបង្ហាញថា គណបក្សរបស់គាត់នឹងផ្តោតលើបញ្ហាក្នុងប្រទេសជាចម្បង បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។

លោក Jim Banks ជឿថា អ្នកមិនអាចផ្ដល់ជំនួយឲ្យបរទេសបានទេ នៅពេលដែលអ្នកធ្លាក់ខ្លួនខ្សោយខ្លាំងនៅក្នុងការដឹកនាំប្រទេសខ្លួនឯងនោះ ។ យើងត្រូវធ្វើឲ្យអាមេរិកត្រឡប់មកវិញ ជាពិសេសគឺការដោះស្រាយការចំណាយថាមពល និងអតិផរណា” ។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីកាលពីចុងខែកុម្ភៈ ដោយបានផ្តល់ជំនួយយោធាជាង ១៦.៨ ពាន់លានដុល្លារដល់ទីក្រុងកៀវ រួមទាំងប្រព័ន្ធបាញ់កាំភ្លើងធំចល័តខ្ពស់ HIMARS, កាំភ្លើងយន្ត M777 និងយន្តហោះដ្រូនប្រយុទ្ធជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូបាននឹងកំពុងបដិសេធចំពោះការចែកចាយសព្វាវុធទាំងនោះពីសំណាក់សហរដ្ឋអាមេរិក ដោយនិយាយថា ពួកគេកាន់តែអូសបន្លាយការប្រយុទ្ធ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ