ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អង់គ្លេស ជាង ២៥ ម៉ឺននាក់គាំទ្រញត្តិបោះឆ្នោតបន្ទាន់ ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
ពលរដ្ឋអង់គ្លេសរហូតដល់ទៅ ២៥១,០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយដែលរៀបចំឡើងដោយសារព័ត៌មាន The Independent អំពាវនាវឲ្យមានការបោះឆ្នោតសកលជាបន្ទាន់ ចាប់តាំងពីការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោកស្រី Liz Truss ។

ញត្តិនេះមានន័យថា នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបោះឆ្នោតជ្រើសរើសដោយសមាជិកនៃគណបក្សអភិរក្សដែលនៅតែមានអាសនៈភាគច្រើននៅក្នុងសភា ។
កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែង ពោលតិចជាង ២ ខែ បន្ទាប់ពីការតែងតាំងជាប្រធានគណបក្សអភិរក្ស និងជាប្រមុខរដ្ឋាភិបាលចក្រភពអង់គ្លេស ។

ទន្ទឹមនោះលោកស្រី Truss ក៏ក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស ។ ទោះយ៉ាងណា លោកស្រីនឹងបន្តកាន់តំណែងរហូតដល់អ្នកស្នងតំណែងរបស់លោកស្រីត្រូវបានជ្រើសរើស ។
រដ្ឋាភិបាលរបស់លោកស្រី Truss ត្រូវបានគេរិះគន់យ៉ាងចាស់ដៃចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដែលបង្ហាញថា មិនអាចទប់ស្កាត់អតិផរណា និងការដំឡើងថ្លៃ ព្រមទាំងបង្កឲ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃបំណុលសាធារណៈជាដើម ៕
ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដំណើររឿង ចាប់តាំងពីការឡើងកាន់អំណាច និងធ្លាក់ពីតំណែង របស់លោកស្រី Liz Truss

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ