Connect with us

ព័ត៌មានអន្ដរជាតិ

មាន​ប្រទេស​១០​ហើយ ដែល​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​កូវីដ​របស់​ចិន

បានផុស

នៅ

ប៉ាគីស្ថាននិងហុងគ្រីស្ថិតក្នុងចំណោមបណ្តាប្រទេសដែលកម្ម៉ង់ទិញវ៉ាក់សាំងការពារវីរុសកូរ៉ូណាពីប្រទេសចិនខណៈនិយតករចិនបានអនុម័តការចាក់វ៉ាក់សាំងកូវីដលើកដំបូងរបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm ក្រោមការគ្រប់គ្រងរបស់រដ្ឋត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់តាមលក្ខខណ្ឌកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានរាយការណ៍អំពីប្រសិទ្ធភាព៧៩ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងលទ្ធផលបណ្តោះអាសន្ន។

យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា ការអនុម័តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទីក្រុងប៉េកាំងដែលបានអនុវត្តផែនការរបស់ខ្លួនដើម្បីធ្វើឲ្យវ៉ាក់សាំងរបស់ខ្លួនក្លាយជាផលប្រយោជន៍សាធារណៈ។

យ៉ាងហោចណាស់មានប្រទេសចំនួន១០នៅអាមេរិកឡាទីន មជ្ឈិមបូព៌ានិងអាស៊ីបានចុះឈ្មោះទិញវ៉ាក់សាំងពីក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងរបស់ប្រទេសចិនដែលរួមបញ្ចូលទាំង Sinovac Biotech និង CanSino Biologics ផងដែរ។

ប្រទេសប៉ាគីស្ថានបានចូលរួមក្នុងបញ្ជីនេះជាមួយនឹងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ខ្លួនគ្រោងទិញវ៉ាក់សាំងចំនួន១.២លានដូសពីក្រុមហ៊ុន។

ហុងគ្រីក៏បានបង្ហាញចំណាប់អារម្មណ៍លើវ៉ាក់សាំងកូវីដពីប្រទេសចិនផងដែរដោយមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា​ ប្រទេសនេះគ្រោងនឹងពឹងផ្អែកលើវ៉ាក់សាំងដែលទទួលបានដោយផ្ទាល់ពីប្រទេសចិនឬតាមរយៈយន្តការលទ្ធកម្មរបស់សហភាពអឺរ៉ុប។

មួយថ្ងៃមុននោះ អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញវ៉ាក់សាំងចំនួន១.៨លានដូសពីក្រុមហ៊ុន Sinovac។ ក្រុមហ៊ុននេះមិនទាន់បានប្រកាសពីលទ្ធផលនៃការសាកល្បងជាសកលរបស់ខ្លួននៅឡើយទេប៉ុន្តែត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសចិនដូចក្រុមហ៊ុន Sinopharm ដែរកាលពីខែកក្កដា។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា តាមរយៈការផ្តល់វ៉ាក់សាំងដល់ពិភពលោកទាំងមូល ប្រទេសចិនមានឱកាសបង្កើនកេរ្តិ៍ឈ្មោះនិងភាពជាដៃគូអន្តរជាតិរបស់ខ្លួន។

វ៉ាក់សាំង Sinopharm ត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអារ៉ាប់រួមនិងបារ៉ែន។ ប្រទេសទាំងពីរបានផ្តល់សេវាសាកល្បងសម្រាប់វ៉ាក់សាំងនេះ។

អេហ្ស៊ីបក៏ស្ថិតក្នុងចំណោមប្រទេសដែលបានទទួលវ៉ាក់សាំង Sinopharm រួចហើយដែរ។ ក្រសួងសុខាភិបាលរបស់ខ្លួនបានចុះហត្ថលេខាលើលិខិតមួយស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងកូវីដជាមួយប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

រួមជាមួយប្រទេសម៉ារ៉ុក អេហ្ស៊ីបត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដនៅទ្វីបអាហ្វ្រិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ

ចុចអាន៖ ថៃ នឹងទទួលបានវ៉ាក់សាំងកូវីដ២លានដូសនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម