ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនឥន្ធនៈនុយក្លេអ៊ែរទៅប្រទេសមួយនៅអាស៊ី
នាយកប្រតិបត្តិនៃសាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្ស៊ីលោក Aleksey Likhachev បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Rosatom នឹងផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរថ្មីដល់រោងចក្រថាមពលនុយក្លេអ៊ែរ Rooppur (RNPP) ដែលកំពុងដំណើរការសាងសង់ក្នុងប្រទេសបង់ក្លាដែសនៅខែតុលានេះ ។

នាយកប្រតិបត្តិក្រុមហ៊ុន Rosatom រូបនេះបានប្រាប់នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina ថា “យើងកំពុងខិតទៅជិតការសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរ ដោយមានការចូលរួមពីអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអ្នកផ្សេងទៀត ដែលប្រជាជនបង់ក្លាដែសកំពុងរង់ចាំយ៉ាងអន្ទះសារ” ។
ទន្ទឹមនោះ លោក Likhachev ក៏បានធានាដល់នាយករដ្ឋមន្ត្រីបង់ក្លាដែសផងដែរ អំពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលមានថាមពលខ្ពស់របស់រោងចក្រថា នឹងជួយក្នុងការបង្កើតថាមពលអគ្គិសនីបានយ៉ាងល្អបំផុតនៅក្នុងប្រទេសនេះ ។

លោក Likhachev បាននិយាយថា “បច្ចុប្បន្នការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅក្នុងប្រទេសបង់ក្លាដែស កំពុងដំណើរការយ៉ាងសកម្ម ទោះបីជាមានឧបសគ្គពីជំងឺរាតត្បាតកូវីដ ១៩ កើតឡើងសម្រាប់ពួកយើងក៏ដោយ” ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីមួយនេះ ក៏បានបើកមជ្ឈមណ្ឌលទំនើបមួយដើម្បីបណ្តុះបណ្តាលបុគ្គលិកប្រតិបត្តិការសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរដែលមានតម្លៃ ១២.៦ ពាន់លានដុល្លារផងដែរ ។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ RNPP ដែលមានមូលដ្ឋានលើរ៉េអាក់ទ័រជំនាន់ទី ៣ បូកមួយនេះ មានសមត្ថភាពផលិតថាមពល ២,៤០០ មេហ្គាវ៉ាត់ ហើយវានឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេសដែលកំពុងខ្វះខាតថាមពលមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ