ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសឲ្យអ្នកស្រុកចាកចេញពីតំបន់ Kherson ជាបន្ទាន់ មុនពេល អ៊ុយក្រែន វាយលុកមកដល់
អាជ្ញាធរដែលកាន់កាប់នៅតំបន់ Kherson បានប្រកាសឲ្យអ្នកស្រុកចាកចេញភ្លាមៗ ខណៈដែលពួកគេរំពឹងថា កងទ័ពអ៊ុយក្រែន នឹងធ្វើយុទ្ធនាការវាយលុកដណ្ដើមយកទីក្រុងនៅភាគខាងត្បូងអ៊ុយក្រែនទៅវិញ។

បើយោងតាមប្រភពរបស់រដ្ឋបាលក្នុងតំបន់ បានបង្ហោះសារនៅលើកម្មវិធី Telegram កាលពីថ្ងៃសៅរ៍ ដែលទាមទារឲ្យជនស៊ីវិលចាកចេញពីទីក្រុង Kherson ដោយលើកឡើងពីស្ថានការណ៍តានតឹងនៅផ្នែកខាងមុខ និងការគំរាមកំហែងនៃការបាញ់ផ្លោង និងការចោទប្រកាន់ផែនការសម្រាប់ការវាយប្រហារភេរវកម្មដោយកងកម្លាំងអ៊ុយក្រែន។ ស្របពេលដែល ពួកគេបានជំរុញឲ្យជនស៊ីវិលប្រើទូកឆ្លងកាត់ទន្លេមួយ ដើម្បីផ្លាស់ទីកាន់តែជ្រៅ ទៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីវិញ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែន និងលោកខាងលិចបានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃការផ្ទេរអ្នករស់នៅ ដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី ឬទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។ ចំណែកទីក្រុង Kyiv បានជំរុញឲ្យអ្នកស្រុក Kherson ទប់ទល់នឹងការប៉ុនប៉ងផ្លាស់ប្តូរទីតាំងពួកគេ ដោយមន្ត្រីក្នុងតំបន់ម្នាក់បានចោទប្រកាន់ថា ទីក្រុងម៉ូស្គូចង់ចាប់ជនស៊ីវិលជាចំណាប់ខ្មាំង និងប្រើប្រាស់ពួកគេជាខែលការពារមនុស្ស។

គួររម្លឹកដែរថា រុស្ស៊ីបានដណ្តើមយករាជធានីក្នុងតំបន់នៃ Kherson ហើយបានកាន់កាប់ផ្នែកផ្សេងទៀតនៃតំបន់ក្នុងប៉ុន្មានខែបន្ទាប់ ខណៈ Kherson គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួនបួនដែលប្រធានាធិបតី Vladimir Putin បានបញ្ចូលដោយខុសច្បាប់កាលពីខែមុន។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រកាសច្បាប់អាជ្ញាសឹកក្នុងតំបន់ ចំពេលមានការវាយលុកបន្តដោយកងកម្លាំងអ៊ុយក្រែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី កំពុងផលិតរ៉ុកកែតបាញ់បានឆ្ងាយ បំពាក់ដល់កងកម្លាំងតំបន់អាក់ទិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ