ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឲ្យ UN ទប់ស្កាត់ អ៊ុយក្រែន ពីការបំផ្លាញទំនប់វារីអគ្គិសនីនៅតបន់ Kherson
រុស្ស៊ីបានស្នើសុំជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទប់ស្កាត់អ៊ុយក្រែនពីការបំផ្លាញទំនប់វារីអគ្គិសនី Kakhovskaya ក្នុងតំបន់ Kherson។

បើតាមឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានព្រមានកាលពីពេលថ្មីៗនេះថា គ្រោះមហន្តរាយបែបនេះ អាចបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់ ។

ថ្លែងនៅក្នុងសន្និសីទសង្ខេបរបស់ក្រុមប្រឹក្សាសន្តិសុខ លោក Vasily បានកត់សម្គាល់ថា នៅពេលដែលលោកខាងលិចជ្រើសរើសមិនអើពើ អំពើឧក្រិដ្ឋកម្មណាមួយដែលប្រព្រឹត្តដោយអ៊ុយក្រែន ប្រទេសនេះបាននឹងកំពុង ធ្វើការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងអតីតទឹកដីរបស់ខ្លួន រួមទាំងទីក្រុង Novaya Kakhovka ក្នុងតំបន់ Kherson ដែលថ្មីៗនេះត្រូវបានដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី។

យោងតាមប្រេសិតរូបនេះ បញ្ចាក់ថា មីស៊ីលភាគច្រើនត្រូវបានបាញ់ចេញពីប្រព័ន្ធរ៉ុកកែត High Mobility Artillery Rocket Systems (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក ខណៈកងកម្លាំងអ៊ុយក្រែនកំពុងតម្រង់ទៅទំនប់ Kakhovskaya ដើម្បីបំបែកវា ដែលបណ្តាលឲ្យកម្រិតទឹកកើនឡើង ហើយតំបន់ជាប់គ្នាត្រូវជន់លិចយ៉ាងខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ RT
ចុចអាន៖រុស្ស៊ី ប្រកាសឲ្យអ្នកស្រុកចាកចេញពីតំបន់ Kherson ជាបន្ទាន់ មុនពេល អ៊ុយក្រែន វាយលុកមកដល់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ