ព័ត៌មានអន្ដរជាតិ
តួកគី ឲ្យ អាមេរិក ឈប់គំរាមកំហែងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន
រដ្ឋមន្រ្តីការបរទេសតួកគី បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការគំរាមកំហែងដល់អារ៉ាប៊ីសាអូឌីត ជុំវិញតម្លៃប្រេងឡើងខ្ពស់ ហើយរកមធ្យោបាយផ្សេងទៀតដើម្បីដោះស្រាយបញ្ហា។

ការលើកឡើងរបស់តួកគីធ្វើឡើង បន្ទាប់ពីអង្គការ OPEC ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានកាត់បន្ថយការផលិតប្រេងនៅដើមខែតុលា ដោយធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការខឹងសម្បាយ៉ាងខ្លាំង និងជំរុញឲ្យក្រុមនេះបង្កើនការផលិតប្រេងវិញ ។
ថ្លែងនៅទីក្រុង Mersin ភាគខាងត្បូងតួកគី លោក Mevlut Cavusoglu បាននិយាយថា វាអាចទទួលយកបានសម្រាប់សហរដ្ឋអាមេរិកក្នុងការរិះគន់អង្គការ OPEC ដែលជាក្រុមនៃអ្នកផលិតប្រេងសំខាន់ៗរួមមានរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត ចំពោះការកាត់ផ្ដាច់ការផលិត ប៉ុន្តែបានព្រមានក្រុងវ៉ាស៊ីនតោនថា ការគំរាមកំហែងទីក្រុង Riyadh បែបនេះគឺមិនត្រឹមត្រូវឡើយ ។
រដ្ឋមន្ត្រីរូបនេះបានបន្តណែនាំថា តម្លៃប្រេងឡើងខ្ពស់ ដែលជាក្តីបារម្ភដ៏ធំសម្រាប់សហរដ្ឋអាមេរិក គឺកើតចេញពីគោលនយោបាយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោន។ លោកក៏បានបានជំរុញឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងនេះចេញ ដោយលើកហេតុផលថា “ប្រសិនបើអ្នកចង់ឲ្យតម្លៃប្រេងធ្លាក់ចុះ ចូរដកការហ៊ុមព័ទ្ធលើប្រទេស ដែលនឹងផ្តល់ផលិតផលរបស់ពួកគេ ទៅកាន់ទីផ្សារ” ។
សូមរម្លឹកថា កាលពីដើមខែនេះ អង្គការ OPEC បានយល់ព្រមកាត់បន្ថយផលិតកម្មប្រេងចំនួនពីរលានបារ៉ែលក្នុងមួយថ្ងៃ ដោយប្រឆាំងនឹងការអំពាវនាវពីសហរដ្ឋអាមេរិកឲ្យបូមបន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយតម្លៃ។ បន្ទាប់ពីការប្រកាសនេះ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោកស្រី Karine Jean-Pierre បានអះអាងថា អារ៉ាប៊ីសាអូឌីត បានតម្រឹមខ្លួនឯងជាមួយរុស្ស៊ី។

ដោយឡែក អារ៉ាប៊ីសាអូឌីតទទូចថា ការសម្រេចចិត្តកាត់បន្ថយផលិតកម្មគឺផ្អែកលើការពិចារណាសេដ្ឋកិច្ចសុទ្ធសាធ ដែលគិតគូរដល់ការរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារប្រេង ខណៈរដ្ឋមន្ត្រីការពារជាតិបាននិយាយថា លោកនិងមន្ត្រីកំពូលៗផ្សេងទៀត ភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ថាទីក្រុង Riyadh ចូលដៃជាមួយរុស្ស៊ីទៅវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ប្រកាសឲ្យអ្នកស្រុកចាកចេញពីតំបន់ Kherson ជាបន្ទាន់ មុនពេល អ៊ុយក្រែន វាយលុកមកដល់
ចុចអាន៖រុស្ស៊ី ឲ្យ UN ទប់ស្កាត់ អ៊ុយក្រែន ពីការបំផ្លាញទំនប់វារីអគ្គិសនីនៅតបន់ Kherson

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ