ព័ត៌មានអន្ដរជាតិ
លោក ស៊ី ពង្រឹងអំណាច ក្រោយបង្ហាញមុខមេដឹកនាំថ្មីសុទ្ធតែជើងខ្លាំង
ក្នុងអំឡុងសុន្ទរកថា នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានព្យាយាមគូររូបភាពនៃប្រទេសចិនបើកចំហ ដែលមានបំណងសហការជាមួយពិភពលោកទៅនឹងភាពឯកោ ដែលកំពុងកើនឡើងក្នុងប្រទេសនាប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក ស៊ី ជីនពីង និយាយថា “ចិនមិនអាចអភិវឌ្ឍក្នុងភាពឯកោពីពិភពលោកបានទេ ហើយពិភពលោកក៏ត្រូវការចិនសម្រាប់ការអភិវឌ្ឍន៍របស់ខ្លួនដែរ” ដោយបន្ថែមថា ចិនបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្ថិរភាពសង្គម ដោយសារតែកិច្ចខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍ ក្នុងកំណែទម្រង់និងការបើកចំហ។ ”

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ទ្វាររបស់ប្រទេសចិនទៅកាន់ពិភពលោក នឹងកាន់តែទូលំទូលាយ។ យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់ និងការបើកចំហ ការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់ពិភពលោក តាមរយៈការអភិវឌ្ឍន៍របស់យើងផ្ទាល់។”

គួរបញ្ជាក់ថា បន្ទាប់ពីការបិទគណបក្សកុម្មុយនិស្ត (CPC) លោក ស៊ី បានបង្ហាញសមាជិក៦នាក់ផ្សេងទៀត នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន ដែលប្រមូលផ្តុំជាមួយក្រុមអ្នកស្មោះត្រង់ និងជាសម្ព័ន្ធមិត្ត ដោយកំណត់ការតស៊ូដ៏មានសក្តានុពល រួមមានលោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Li Xi និងលោក Ding Xuexiang ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន រកឃើញនាយករដ្ឋមន្រ្តីថ្មី នឹងជំនួសតំណែងលោក លី ឃឺជាំង
ចុចអាន៖Breaking News! លោក ស៊ី ជីនពីង ជាប់ឆ្នោតជាប្រធានបក្សកុម្មុយនិស្ត ចិន អាណត្តិទី ៣

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ