Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ ធ្លាក់លើផ្ទះប្រជាជន នៅតំបន់ ស៊ីបេរី

បានផុស

នៅ

អាជ្ញាធរក្នុងតំបន់បាននិយាយថា យន្តហោះយោធារុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែងនៅភាគខាងត្បូងតំបន់ ស៊ីបេរី។

យន្តហោះចម្បាំង Sukhoi Su-30 បានធ្លាក់លើផ្ទះកម្ពស់ពីរជាន់ ក្នុងទីក្រុង Irkutsk។

អភិបាលតំបន់ Igor Kobzev បានបង្ហោះសារនៅលើ Telegram ថា គាត់បានទៅដល់​កន្លែង​កើត​ហេតុ ហើយ​អ្នក​បើក​យន្តហោះ​ទាំង​ពីរ​នាក់​បានបាត់បង់ជីវិត ប៉ុន្តែ​គ្មានពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ។

យន្តហោះចម្បាំង Sukhoi Su-30

យោងតាមក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី, យន្តហោះនេះ កំពុងធ្វើការហោះហើរសាកល្បងនៅពេលធ្លាក់។

គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់រុស្ស៊ីបាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតទៅលើការរំលោភច្បាប់សុវត្ថិភាពអាកាស។

គួរបញ្ជាក់ថា នេះគឺ​ជា​ឧបទ្ទវហេតុធ្លាក់យន្តហោះ​លើក​ទី​២​ហើយ ​ក្នុង​រយៈពេល​ត្រឹម៦​ថ្ងៃ​។

កាលពីថ្ងៃចន្ទសប្តាហ៍មុន យន្តហោះយោធា Sukhoi Su-34 បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយនៅទីក្រុង Yeysk ជិតប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម