Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកម្តៅ! កូរ៉េទាំង២ បាញ់ព្រមានដាក់គ្នា ក្បែរព្រំដែនសមុទ្រ (មានវីដេអូ)

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយថា នៅថ្ងៃចន្ទទី២៤ខែតុលានេះ ប្រទេសកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចំនួន១០គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង ដែលបានបាញ់ព្រមានកប៉ាល់កូរ៉េខាងជើង ដែលឆ្លងកាត់ព្រំដែនសមុទ្រកូរ៉េទាំងពីរ។

អ្នកនាំពាក្យអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់ព្រមាននៅម៉ោងប្រហែល ៥:១៥នាទីព្រឹក បន្ទាប់ពីយោធាកូរ៉េខាងត្បូង បាញ់ព្រមាននៅម៉ោងប្រហែល ៣:៥០ នាទីព្រឹក។

យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង, ខ្លួនបានបណ្តេញកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រជាក់ស្តែងរវាងកូរ៉េទាំងពីរ។

គួរបញ្ជាក់ថា ព្រំដែន​សមុទ្រ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចំណុចក្តៅ ហើយ​ជា​ទីតាំង​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​ដង ​រវាង​កូរ៉េ​ទាំង​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ភាព​តានតឹង​បាន​កើន​ឡើងខ្ពស់ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ចុងក្រោយ ដោយ​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ និង​កាំភ្លើង​ធំជា​ច្រើន​គ្រាប់ ដែល​បាន​បង្ក​ការ​ញុះញង់ដល់​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ហើយនាំឲ្យ​ការ​ព្រួយ​បារម្ភ​ដល់​សម្ព័ន្ធមិត្ត​លោក​ខាង​លិច។

ទីក្រុង​ព្យុងយ៉ាង ​បាន​បង្កើន​សមយុទ្ធ​យោធា​របស់​ខ្លួន​យ៉ាង​ខ្លាំង​នាពេល​ថ្មីៗ​នេះ ខណៈ​ក្រុង​សេអ៊ូល​និង​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន ​ជិត​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​ហើយ។

ការបាញ់ព្រមានដាក់គ្នាកាលពីថ្ងៃចន្ទ បានកើតឡើងចំថ្ងៃតែមួយ ដែលអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងជួបពិភាក្សាត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើង បាញ់កាំភ្លើងធំ រាប់រយគ្រាប់ ព្រមាន កូរ៉េខាងត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម