Connect with us

ព័ត៌មានអន្ដរជាតិ

ណែនាំឲ្យស្គាល់ បុរសមានឥទ្ធិពលទាំង៧រូប ដែលគ្រប់គ្រងប្រទេសចិន ៥ឆ្នាំខាងមុខ

បានផុស

នៅ

គណបក្សកុម្មុយនិស្តចិន (CCP) បានបង្ហាញគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយថ្មីរបស់ខ្លួន (PSC) ដែលជាក្រុមមានសមាជិកប្រាំពីរនាក់ តំណាងឲ្យអំណាចនយោបាយកំពូល នៅក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹកនាំដោយអគ្គលេខាធិការបក្ស CCP និងប្រធានាធិបតីចិន Xi Jinping, គណៈកម្មាធិការឥស្សរជននេះ គឺជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតនៅក្នុងប្រទេស។

សមាជិកគណៈកម្មាធិការទាំងអស់ គឺជាសុទ្ធសឹងជាអ្នកស្មោះស្ម័គ្រ និងសម្ព័ន្ធមិត្តរបស់លោក Xi។

ខាង​ក្រោម​នេះ ​គឺ​ជា​បុរស​ដ៏មានឥទ្ធិពល ដែល​នឹង​គ្រប់​គ្រង​ប្រទេស​ចិន ​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​៖

លោក Xi Jinping

បុរសអាយុ៦៩ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ដោយបើកផ្លូវឲ្យគាត់ទទួលបានអាណត្តិទី៣ ជាប្រធានាធិបតីចិន នៅឯសម័យប្រជុំសភាប្រចាំឆ្នាំរបស់រដ្ឋាភិបាល នាខែមីនាឆ្នាំក្រោយ។

លោក Xi Jinping

លោក Xi បានលុបចោលដែនកំណត់ប្រធានាធិបតី២អាណត្តិក្នុងឆ្នាំ២០១៨ ដោយបើកផ្លូវឲ្យគាត់កាន់អំណាចដោយគ្មានកំណត់ពេល។

ដោយត្រូវបានតែងតាំងជាលើកដំបូងជាអគ្គលេខាធិការ CCP ក្នុងឆ្នាំ២០១២, លោក Xi បានបង្រួបបង្រួមអំណាច តាមរយៈយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា, បញ្ជាក់ជាថ្មីនូវតួនាទីនៃវិស័យរដ្ឋក្នុងសេដ្ឋកិច្ច, ពង្រីកយោធា និងដឹកនាំការបង្ក្រាបលើសិទ្ធិស៊ីវិលនៅហុងកុង និងស៊ីនជាំង។

លោក Li Qiang

លោក Li Qiang បានកាន់តំណែងជាលេខាធិការបក្សនៃទីក្រុងសៀងហៃ ចាប់តាំងពីឆ្នាំ២០១៧មក។

លោក Li Qiang

ការឡើងឋានៈរបស់គាត់ទៅជាបុគ្គលមានអំណាចលំដាប់ទី២ នៅក្នុងឋានានុក្រមគណបក្ស ​នឹងធ្វើឲ្យគាត់ទទួលតំណែងជានាយករដ្ឋមន្ត្រី នៅសម័យប្រជុំសភាក្នុងខែមីនាឆ្នាំក្រោយ។

វា​នឹងក្លាយ​ជា​ការតែងតាំង​មិន​ធម្មតា​ ដោយសារតែ​លោក Li មិន​មាន​បទ​ពិសោធ​ជា​ឧប​នាយ​ក​រដ្ឋ​មន្ត្រី​ គ្រប់​គ្រង​ផលប័ត្រ​រដ្ឋាភិបាល​កណ្តាល ដូចនាយក​រដ្ឋ​មន្ត្រី​មុនៗ​ភាគ​ច្រើននោះទេ។

លោក Li ត្រូវបានគេមើលឃើញថា ជាមនុស្សដែលពេញចិត្តបំផុតរបស់លោក Xi ដោយបានបម្រើការជាអគ្គសេនាធិការរបស់មេដឹកនាំរូបនេះ ខណៈលោកកាន់តំណែងជាប្រធានបក្សខេត្ត Zhejiang ចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧។

លោក Zhao Leji

ចាប់តាំងពីឆ្នាំ២០១៧មក លោក Zhao Leji បានគ្រប់គ្រងគណៈកម្មាធិកាមជ្ឈិមសម្រាប់អធិការកិច្ចវិន័យ ដែលជាស្ថាប័នពិនិត្យអំពើពុករលួយ និងការប្រព្រឹត្តិខុសឆ្គងផ្សេងទៀត របស់គណបក្ស។

លោក Zhao Leji

នោះបានធ្វើឲ្យគាត់ ក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធនាការរបស់លោក Xi ក្នុងការធ្វើឲ្យសមាជិកបក្សខ្លាចរអា ហើយជួនកាលត្រូវបានគេកំណត់ថាក្បាលម៉ាស៊ីនកម្ចាត់គូប្រជែង និងបង្កើនភាពស្មោះត្រង់នៅក្នុងគណបក្ស។

លោក Zhao វ័យ៦៥ឆ្នាំ បច្ចុប្បន្នកំពុងត្រៀមខ្លួន ទៅដឹកនាំសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិ ជួបប្រជុំពេញអង្គម្តងក្នុងមួយឆ្នាំ។

លោក Wang Huning

លោក Wang Huning ដែលជាអ្នកទ្រឹស្ដីនយោបាយគណបក្សយូរអង្វែង បានក្លាយជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចាប់តាំងពីឆ្នាំ២០១៧ ហើយបានឡើងពីតំណែងលំដាប់ទី៥ ដែលនេះឆ្លុះបញ្ចាំងពីឋានៈរបស់គាត់ជាទីប្រឹក្សាដ៏សំខាន់បំផុតម្នាក់របស់លោក Xi។

លោក Wang Huning

អតីតសាស្រ្តាចារ្យសាកលវិទ្យាល័យអាយុ៦៧ឆ្នាំរូបនេះ បានបង្កើតមនោគមវិជ្ជាសម្រាប់ប្រធានាធិបតីចិនបីនាក់ ហើយជាស្ថាបត្យករនៃពាក្យស្លោក “សុបិនចិន” របស់លោក Xi ក៏ដូចជាគោលនយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសផងដែរ។

ក្នុងស្នាដៃដ៏ល្បីល្បាញបំផុតមួយរបស់គាត់គឺ “អាមេរិកប្រឆាំងនឹងអាមេរិក”, គាត់បានអះអាងចំពោះការដួលរលំដែលមិនអាចចៀសបានរបស់សហរដ្ឋអាមេរិក ដោយសារតែតម្លៃវប្បធម៌មិនច្បាស់លាស់ដូចជា ការប្រព្រឹត្តិបែបអសីលធម៌និងបុគ្គលនិយម។

លោក Cai Qi

ប្រធានគណបក្សក្រុងប៉េកាំងបច្ចុប្បន្នលោក Cai Qi ត្រូវបានដំឡើងឋានៈ ជាគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្លាយជាប្រធានអគ្គលេខាធិការដ្ឋាន គ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់គណបក្ស។

លោក Cai Qi

បុរសអាយុ៦៦ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធរបស់លោក Xi ដោយសារតែពេលវេលាធ្វើការនៅក្រោមការដឹកនាំរបស់គាត់ ក្នុងខេត្ត Zhejiang និង Fujian។

ពេលវេលានៅក្នុងតំណែងរបស់គាត់ មានភាពខុសប្លែកគ្នា និងមានការប្រកួតប្រជែងខ្លាំងជាងបើប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុនមួយចំនួន។ គាត់បានធ្វើឲ្យព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ ប្រព្រឹត្តឡើងទាន់ពេល ហើយបានអនុវត្តយុទ្ធសាស្រ្ត “សូន្យកូវីដ” របស់លោក Xi ដោយមិនបង្កឲ្យមានចលាចលធំធេងនៅក្នុងទីក្រុងសៀងហៃ។

ជនជាតិដើម Fujian រូបនេះ ត្រូវបានគេចាត់ទុកថា ជាបញ្ញវន្តឈានមុខគេម្នាក់ របស់គណបក្ស ដោយទទួលបានបណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យ Fujian Normal។

លោក Ding Xuexiang

ក្នុងនាមជាប្រធានការិយាល័យទូទៅចាប់តាំងពីឆ្នាំ២០១៧មក, លោក Ding Xuexiang បានកាន់តំណែងការិយាធិបតេយ្យដ៏សំខាន់បំផុតមួយនៅក្នុងគណបក្ស ជាមួយនឹងការគ្រប់គ្រងយ៉ាងទូលំទូលាយលើព័ត៌មាន និងការទាក់ទងមន្ត្រី។

លោក Ding Xuexiang

នោះមានន័យថា លោក Xi មានការជឿទុកចិត្តខ្ពស់លើរូបលោក ហើយលោក Ding ជារឿយៗស្ថិតក្នុងចំណោមមន្ត្រីមួយចំនួន ដែលចូលរួមក្នុងកិច្ចប្រជុំដ៏រសើបជាមួយអគ្គលេខាធិការ។

បុរសវ័យ៦០ឆ្នាំរូបនេះ មិនធ្លាប់ធ្វើជាចៅហ្វាយ ឬអភិបាលថ្នាក់ខេត្តឡើយ ដូចនេះការតែងតាំងរបស់គាត់ គឺជារង្វាន់សម្រាប់ភាពស្មោះត្រង់របស់គាត់ចំពោះលោក Xi។

អ្នកទាំងពីរស្និទ្ធស្នាលគ្នា ខណៈលោក Ding បម្រើការនៅក្នុងគណៈកម្មាធិការបក្សក្រុងសៀងហៃ ហើយគាត់បានផ្លាស់ទៅទីក្រុងប៉េកាំង ដើម្បីធ្វើការជាលេខាផ្ទាល់របស់លោក Xi ក្នុងឆ្នាំ២០១៣។

លោក Li Xi

សមាជិកការិយាល័យនយោបាយបច្ចុប្បន្ន និងជាប្រធានបក្សខេត្ត Guangdong ត្រូវបានដំឡើងឋានៈជាគណៈកម្មាធិការអចិន្ត្រៃយ៍។

លោក Li Xi

លោក Li អាយុ៦៦ឆ្នាំ ត្រូវបានបញ្ជាក់ជាប្រធានគណៈកម្មការមជ្ឈិមដ៏មានឥទ្ធិពល សម្រាប់អធិការកិច្ចវិន័យ ដែលជាអ្នកឃ្លាំមើលការប្រឆាំងអំពើពុករលួយដ៏មានឥទ្ធិពលរបស់គណបក្ស។

លោក Li ត្រូវបានគេចាត់ទុកថា ជាមនុស្សទុកចិត្តរបស់លោក Xi ដោយបានស្គាល់គាត់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក បន្ទាប់ពីធ្វើការជាលេខា​ សម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ឪពុកលោក Xi គឺលោក Xi Zhongxun ដែលជាមេដឹកនាំបដិវត្តន៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ លោក ស៊ី ប្តេជ្ញា ធ្វើទំនើបកម្មយោធាចិន ឆ្ពោះទៅកាន់ “ស្តង់ដារលំដាប់ពិភពលោក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម