ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុដែលលោក ហ៊ូ ជីនតាវ ចេញពីសមាជបក្សកុម្មុយនិស្ត ចិន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា អតីតប្រធានាធិបតីចិនលោក ហ៊ូ ជីនតាវ គឺមិនស្រួលខ្លួន នៅពេលគាត់ត្រូវបានអមដំណើរចេញពីពិធីបិទសមាជនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចកាលពីថ្ងៃសៅរ៍ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/Hu.jpg)
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយនៅក្នុងបណ្ដាញ Twitter កាលពីល្ងាចថ្ងៃសៅរ៍ថា “លោក ហ៊ូ ជីនតាវ បានអញ្ជើញឲ្យចូលរួមក្នុងសម័យប្រជុំបិទនៃសមាជជាតិលើកទី ២០ របស់គណបក្ស ទោះបីជាគាត់ទើបតែជាសះស្បើយពីជំងឺនាពេលថ្មីៗនេះក៏ដោយ” ។
ដោយឡែក Twitter មួយទៀតបាននិយាយថា “នៅពេលលោក ហ៊ូ ជីនតាវ មានអារម្មណ៍មិនស្រួលក្នុងអំឡុងពេលប្រជុំនោះ បុគ្គលិករបស់លោកបានអមគាត់ទៅបន្ទប់មួយនៅក្បែរកន្លែងប្រជុំដើម្បីឲ្យលោកសម្រាក ខណៈរហូតមកដល់ពេលនេះ លោក ហ៊ូ ជីនតាវ មានសុខភាពប្រសើរជាងមុនហើយ” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/Hu-1.jpg)
លោក ហ៊ូ ដែលមានវ័យ ៧៩ ឆ្នាំគឺជាអ្នកស្នងតំណែងមុនរបស់លោក ស៊ី ជីនពីង ហើយបានអង្គុយនៅខាងឆ្វេងដៃរបស់លោក ស៊ី ខណៈក្រោយមក លោក ហ៊ូ ត្រូវបាននាំចេញពីសាលប្រជុំនៅទីក្រុងប៉េកាំងដោយអង្គរក្ស ២ នាក់ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមាជគណបក្សកុម្មុយនិស្តចិនដែលបានប្រារព្ធឡើងជារៀងរាល់ ៥ ឆ្នាំម្ដង គឺបានបិទបញ្ចប់វិញហើយកាលពីថ្ងៃសៅរ៍ ក្រោយប្រព្រឹត្តទៅអស់រយៈពេល ១ សប្ដាហ៍ ខណៈលោក ស៊ី ជីនពីង បានជាប់ឆ្នោតជាប្រធានគណបក្សកុម្មុយនិស្តចិនសម្រាប់អាណត្តិទី ៣ ក្នុងរយៈពេល ៥ ឆ្នាំទៀត ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian
ចុចអាន ៖ ណែនាំឲ្យស្គាល់ បុរសមានឥទ្ធិពលទាំង៧រូប ដែលគ្រប់គ្រងប្រទេសចិន ៥ឆ្នាំខាងមុខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង