ព័ត៌មានអន្ដរជាតិ
ពិធីករ RT រងការថ្កោលទោសបន្ទាប់ពី និយាយថា កុមារអ៊ុយក្រែន គួរតែត្រូវបោះចូលទន្លេ
ពិភពលោក បានធ្វើការចោទប្រកាន់សារព័ត៌មាន Russia Today (RT) ពីបទញុះញង់ឲ្យមានអំពើប្រល័យពូជសាសន៍ បន្ទាប់ពីពិធីករម្នាក់និយាយថា កុមារអ៊ុយក្រែន ដែលចាត់ទុកកងកម្លាំងរបស់ទីក្រុងមូស្គូ ថាជាអ្នកកាន់កាប់នៅក្រោមសហភាពសូវៀត គួរតែត្រូវបោះចូលទឹក។

លោកស្រី Margarita Simonyan ដែលជានិពន្ធនាយករបស់ប៉ុស្តិ៍ព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ីមួយនេះ បាននិយាយថា ពិធីករឈ្មោះ Anton Krasovsky ត្រូវបានផ្អាកកិច្ចសន្យា ដោយសារតែ “ការអត្ថាធិប្បាយដ៏គួរឲ្យស្អប់ខ្ពើមរបស់គាត់”។
លោកស្រី Simonyan បានបន្ថែមថា គ្មាននរណាម្នាក់នៅ Russia Today (RT) ចែករំលែកទស្សនៈរបស់លោក Krasovsky នោះទេ។

នៅក្នុងកម្មវិធីរបស់គាត់ដែលចាក់ផ្សាយកាលពីសប្តាហ៍មុន លោក Krasovsky និយាយថា កុមារដែលរិះគន់រុស្ស៊ី គួរតែត្រូវ បោះចូលទៅក្នុងទឹកទន្លេដែលហូរខ្លាំង។
លោកថ្លែងបែបនេះ ដើម្បីជាឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនិពន្ធវិទ្យាសាស្ត្ររុស្ស៊ីឈ្មោះ Sergei Lukyanenko អំពីរបៀប និងពេលវេលាដែលគាត់បានទៅប្រទេសអ៊ុយក្រែន ជាលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ពេលនោះ ក្មេងៗបានប្រាប់គាត់ថា ពួកគេនឹងមានជីវិត ប្រសើរជាងនេះ ប្រសិនបើមិនមែនទីក្រុងមូស្គូ កាន់កាប់ប្រទេសរបស់ពួកគេ។

លោក Krasovsky ឆ្លើយតបថា “ពួកគេគួរតែបោះចូលទៅក្នុងទន្លេ Tysyna។ ឲ្យកុមារទាំងនោះលង់ទឹកស្លាប់។ ម៉្យាងទៀត គាត់និយាយថា កុមារទាំងនោះ អាចត្រូវបានរុញចូលទៅក្នុងខ្ទម ហើយដុតចោលតែម្តង។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅលើ Twitter ថា “រដ្ឋាភិបាលណា ដែលនៅតែមិនហាមឃាត់ RT គួរតែមើលវីដេអូនេះ។ ការញុះញង់អំពើប្រល័យពូជសាសន៍ដ៏ខ្លាំងក្លាបែបនេះ មិនពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិទេ។ ត្រូវហាម RT ទូទាំងពិភពលោក”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ យន្តហោះ ចម្បាំង រុ ស្ស៊ី ធ្លាក់លើផ្ទះប្រជាជន នៅតំបន់ ស៊ីបេរី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?