Connect with us

ព័ត៌មានអន្ដរជាតិ

លោក Sunak នឹងបំបែកប្រវត្តិសាស្រ្តអង់គ្លេស ពេលឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី

បានផុស

នៅ

លោក Rishi Sunak បានធ្វើការអង្វរករ ​សុំឲ្យ​មាន​ការ​រួបរួម​គ្នា​ ចំពេលមានបញ្ហាប្រឈម​ផ្នែក​សេដ្ឋកិច្ចយ៉ាង​ជ្រៅ បន្ទាប់​ពីលោក​បាន​ឈ្នះ​ការ​ប្រជែង​​ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់របស់ប្រទេសអង់គ្លេស។

លោក Rishi Sunak

លោកបានឈ្នះភាពជាអ្នកដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីគូប្រជែង Penny Mordaunt មិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីសំណាក់សមាជិកសភា។

នៅក្នុងសុន្ទរកថាដំបូង លោក Sunak បាននិយាយថា ការនាំគណបក្ស និងចក្រភពអង់គ្លេសឲ្យរួបរួមគ្នាឡើងវិញ គឺជា “អាទិភាពធំបំផុត” របស់លោក។

លោក Rishi Sunak

លោក Sunak នឹង​បំបែកប្រវត្តិសាស្រ្ត ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដើមកំណើតអាស៊ី​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស និងជានាយករដ្ឋមន្ត្រី​ក្មេង​ជាង​គេ​បំផុតរបស់អង់គ្លេសផងដែរ ​ក្នុង​រយៈពេល​ជាង២០០ឆ្នាំ។

លោក Sunak ក៏នឹងក្លាយជាអ្នកកាន់សាសនាហិណ្ឌូដំបូងគេ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស និងជានាយករដ្ឋន្ត្រីមិនមែនស្បែក ស ដំបូងគេរបស់ប្រទេសនេះ ផងដែរ។

លោក Sunak អាយុ ៤២ ឆ្នាំ ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃអង្គារទី២៥ខែតុលា (ពេលវេលានៅអង់គ្លេស) បន្ទាប់ពីត្រូវបានតែងតាំងជាផ្លូវការ ដោយព្រះមហាក្សត្រ។

លោកស្រី Liz Truss

លោកត្រូវជំនួសតំណែងលោកស្រី Liz Truss បន្ទាប់ពីលោកស្រីបានលាលែងកាលពីសប្តាហ៍មុន ក្រោយកាន់អំណាចបានត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ។

លោក Sunak ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីគណបក្សអភិរក្សនិយមទីបី ចាប់តាំងពីគណបក្សនេះ ឈ្នះការបោះឆ្នោតសកលចុងក្រោយក្នុងឆ្នាំ២០១៩ ដែលជាហេតុជំរុញឲ្យគណបក្សការងារ អំពាវនាវឲ្យមានការបោះឆ្នោតសកលមុនកាលកំណត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដំណើររឿង ចាប់តាំងពីការឡើងកាន់អំណាច និងធ្លាក់ពីតំណែង របស់លោកស្រី Liz Truss

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម