Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន អាមេរិក និងអង់គ្លេស អំពីផែនការប្រើ “គ្រាប់បែកកខ្វក់” របស់ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែតុលាថា ទីក្រុងមូស្គូ បានពិភាក្សាជាមួយទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោនក្នុងកម្រិតអគ្គសេនាធិការ អំពីការគំរាមកំហែងរបស់ទីក្រុងកៀវ ដែលអាចប្រើ “គ្រាប់បែកកខ្វក់”។

ប្រមុខការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov បានលើកឡើងពីកង្វល់នៃប្រទេសរបស់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បន្ទាប់ពីមានការសន្ទនាស្រដៀងគ្នា ជាមួយសមភាគីអង់គ្លេសគឺឧត្តមនាវីឯក Tony Radakin។

ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ការហៅទូរស័ព្ទរវាងលោក Radakin និង Gerasimov គឺធ្វើឡើងតាមសំណើរបស់ក្រសួងការពារជាតិរុស្ស៊ី។ យ៉ាងណាក្តី ចក្រភពអង់គ្លេស បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំផែនការសកម្មភាពដើម្បីបង្កើនជម្លោះ។

លោក Valery Gerasimov

រឿងនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នា ក្នុងការហៅទូរស័ព្ទជាមួយប្រមុខការពារជាតិអាមេរិក អង់គ្លេស និងបារាំង។

ទីក្រុងមូស្គូ បានព្រមានប្រទេសលោកខាងលិច អំពីផែនការរបស់ទីក្រុងកៀវ ក្នុងការប្រើប្រាស់ “គ្រាប់បែកកខ្វក់” ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីស្ងប់ស្ងាត់។ យ៉ាង​ណា​មិញ លោក​ខាង​លិច​នៅ​តែ​ច្រាន​ចោល​ការ​ព្រមាន​បែប​នេះ។

លោក Sergey Shoigu

កាលពីព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទីក្រុងកៀវ ចង់ដាក់ទីក្រុងមូស្គូជា “រដ្ឋភេរវករនុយក្លេអ៊ែរ” ដោយចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់អាវុធប្រល័យលោក ដូច្នេះអ៊ុយក្រែនអាចចាប់ផ្តើម យុទ្ធនាការប្រឆាំងរុស្ស៊ីដ៏មានឥទ្ធិពលបាន។

ស្របពេលជាមួយគ្នានោះដែរ ទីក្រុង កៀវ បានបដិសេធការចោទប្រកាន់របស់ទីក្រុងមូស្គូ។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក៏បាននិយាយដែរថា ភាគីតែមួយគត់ដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ គឺរុស្ស៊ីខ្លួនឯង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ RT

ចុចអាន៖ ១៦ប្រទេស បញ្ជូនគ្រូ ទៅបង្វឹក ទាហាន អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម