Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រឈមមុខនឹង “រដូវរងាអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ (មានវីដេអូ)

បានផុស

នៅ

លោក Yuri Vitrenko ប្រធានក្រុមហ៊ុនថាមពលយក្ស Naftogaz របស់រដ្ឋអ៊ុយក្រែន បាននិយាយថា ប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់បំផុតមិនធ្លាប់មានទាល់តែសោះ ដោយផលប៉ះពាល់គឺបណ្តាលមកពីការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។

លោក Yuri Vitrenko ប្រធានក្រុមហ៊ុនថាមពលយក្ស Naftogaz

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Handelsblatt ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី២៤ខែតុលា លោក Vitrenko បានអះអាងថា ប្រហែល ៤០% នៃរោងចក្រផលិតថាមពល ត្រូវបានបំផ្លាញ ដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនាពេលថ្មីៗនេះ។

លោក Vitrenko បានបញ្ជាក់ថា “វានឹងក្លាយជារដូវរងាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។ យើងរំពឹងថា នឹងមានការដាច់ចរន្តអគ្គិសនីឥតឈប់ឈរ និងមានបញ្ហាជាមួយកម្តៅ”។ លោកបន្ថែមថា ទីក្រុងមូស្គូ ក៏បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងផងដែរ។

យោងតាមប្រធានក្រុមហ៊ុន Naftogaz រូបនេះ, អ៊ុយក្រែនកំពុងត្រៀមខ្លួន សម្រាប់ការដាច់ភ្លើងក្នុងរដូវរងា។ វាមិនអាចទៅរួចទេក្នុងការទប់ស្កាត់បញ្ហានេះបាន ១០០% ហើយប្រទេសនេះ ត្រូវការជំនួយពីអ្នកគាំទ្ររបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian កាលពីចុងខែសីហា ពោលគឺយូរគួរសមមុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុករបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន, លោក Vitrenko បានទទួលស្គាល់ថា បើគ្មានជំនួយហិរញ្ញវត្ថុពីលោកខាងលិចទេនោះ អ៊ុយក្រែននឹងខ្វះឧស្ម័ន ហើយជាលទ្ធផលអាចនឹងធ្វើឲ្យប្រព័ន្ធថាមពលរបស់ខ្លួនធ្លាក់ចុះ។

កាលពីខែកញ្ញា លោកបានជំរុញឲ្យប្រជាជនអ៊ុយក្រែន ស្តុកទុកភួយ និងសម្លៀកបំពាក់កក់ក្តៅ ដោយកត់សម្គាល់ថា សីតុណ្ហភាពរដូវរងាឆ្នាំនេះនឹងទាបជាងសីតុណ្ហភាពស្តង់ដារ ៤អង្សាសេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ព្រមាន អាមេរិក និងអង់គ្លេស អំពីផែនការប្រើ “គ្រាប់បែកកខ្វក់” របស់ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម