ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរចេញពីសមាជបក្ស
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ចៀសការស្រាយបំភ្លឺពីអ្វីដែលបានកើតឡើងចំពោះអតីតមេដឹកនាំលោក ហ៊ូ ជីនតាវ នៅពេលដែលលោកត្រូវបានគេបណ្ដើរចេញពីសមាជជាតិរបស់បក្សកុម្មុយនិស្តកាលពីថ្ងៃសៅរ៍ ។

នៅពេលត្រូវបានគេសួរនាំអំពីលោក ហ៊ូ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយយ៉ាងខ្លីថា “អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ព័ត៌មានពាក់ព័ន្ធទាំងអស់នេះរួចហើយ” ។
ទីភ្នាក់ងារ Xinhua បានបង្ហោះនៅលើគណនី Twitter ជាភាសាអង់គ្លេសកាលពីថ្ងៃសៅរ៍ថា លោក ហ៊ូ បានចូលរួមក្នុងសម័យប្រជុំបិទនៃសមាជជាតិលើកទី ២០ របស់គណបក្ស ទោះបីជាគាត់ទើបតែជាសះស្បើយពីជំងឺនាពេលថ្មីៗនេះក៏ដោយ” ។

Xinhua បានចុះផ្សាយទៀតថា “ក្រោយមកលោក ហ៊ូ ត្រូវបានបណ្ដើរចេញពីសាលប្រជុំយ៉ាងលឿន បន្ទាប់ពីលោកមានអារម្មណ៍មិនស្រួលខ្លួន ហើយអង្គរក្ស ២ នាក់បាននាំលោកទៅបន្ទប់មួយនៅក្បែរកន្លែងប្រជុំដើម្បីឲ្យលោកសម្រាក ខណៈរហូតមកដល់ពេលនេះលោក ហ៊ូ មានសុខភាពប្រសើរជាងមុនហើយ” ។

គួរបញ្ជាក់ថា លោក ហ៊ូ ជីនតាវ វ័យ ៧៩ ឆ្នាំគឺជាស្នងតំណែងមុនរបស់លោក ស៊ី ជីនពីង បានអង្គុយនៅខាងឆ្វេងដៃរបស់លោក ស៊ី នៅក្នុងព្រឹត្តិការណ៍បិទបញ្ចប់សមាជគណបក្សកុម្មុយនិស្តចិនកាលពីថ្ងៃសៅរ៍ ដែលបានប្រារព្ធឡើងជារៀងរាល់ ៥ ឆ្នាំម្ដង ខណៈលោក ស៊ី បានជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនិស្តសម្រាប់អាណត្តិទី ៣ ក្នុងរយៈពេល ៥ ឆ្នាំទៀត ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងមូលហេតុដែលលោក ហ៊ូ ជីនតាវ ចេញពីសមាជបក្សកុម្មុយនិស្ត ចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ