Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពអាកាស មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើកម្មវិធីប្រគំតន្ត្រីនៅរដ្ឋកាឈីន ផ្ទុះស្លាប់មនុស្ស ៥០ នាក់

បានផុស

នៅ

យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាកាសមីយ៉ាន់ម៉ាបាន​ទម្លាក់​គ្រាប់បែក​ចំកណ្តាលព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​​ប្រារព្ធ​ខួប​លើក​ទី​ ៦២ ​របស់​កងទ័ព​ឯករាជ្យ​កាឈីន បណ្តាលឲ្យ​មនុស្សជាង ៥០ នាក់ស្លាប់ និងរបួសជាង ៨០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការឯករាជ្យកាឈីន (KIO) និងកងទ័ពឯករាជ្យកាឈីន (KIA) កាលពីថ្ងៃអាទិត្យបានរៀបចំកម្មវិធីប្រគំ​តន្ត្រីមួយនៅភូមិសាស្ត្រស្រុក Long Khin ខេត្ត Mojin ក្នុងរដ្ឋកាឈីន ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពឯករាជ្យកាឈីន ដោយមានការចូលរួមសម្តែង និងច្រៀងពីបណ្តាអ្នកសិល្បករ និងតារាចម្រៀងល្បីៗជាច្រើននាក់ផងដែរ ។

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រីនេះ ​គឺ​ជា​ផ្នែក​មួយ​នៃការ​អបអរ​សាទរខួប​លើក​ទី ៦២ នៃការ​បង្កើត​អង្គការ​ឯករាជ្យ​ និង​កងទ័ព​កាឈីននៅ​ថ្ងៃ​អង្គារទី ២៥ ខែ​តុលា ឆ្នាំ ២០២២ នេះ ខណៈពេលដែលមនុស្សម្នារគ្រប់គ្នាកំពុងសប្បាយរីករាយជាមួយការប្រគំ​តន្ត្រី ស្រាប់តែ​នៅ​ម៉ោង​ប្រហែល ៨ យប់ គេឃើញមានយន្តហោះ​ចម្បាំង​របស់​ទ័ព​អាកាសមីយ៉ាន់ម៉ា​ចំនួន ៣ គ្រឿង ​បាន​ហោះ​មក​ទម្លាក់​គ្រាប់​បែក​នៅទីកន្លែង​ដែល​កំពុងប្រគំ​តន្ត្រីតែម្តង បណ្តាលឲ្យមាន​មនុស្ស​ស្លាប់ជាង ៥០ នាក់ និង​របួស​ជាង ៨០ នាក់ ។

សារព័ត៌មាន Kachin News Group បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះរួមមានទាំងកងទ័ពឯករាជ្យកាឈីន សិល្បករជនជាតិកាឈីនចំនួន ៤ នាក់ (ប្រុស៣ ស្រី១) តារាចម្រៀង និងប្រជាពលរដ្ឋផងដែរ ដែលចូលរួមអបអរសាទរក្នុងកម្មវិធីនោះ ។

សូមបញ្ជាក់ថា កងទ័ពឯករាជ្យកាឈីន គឺជាកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដែលបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សារដ្ឋនៃរដ្ឋាភិបាលយោធា និងកងទ័ពមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមបើកការប្រយុទ្ធគ្នាជាមួយកងទ័ពមីយ៉ាន់ម៉ានៅក្នុងតំបន់ជាច្រើននៃរដ្ឋកាឈីន និងរដ្ឋសាន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរ​ចេញពីសមាជបក្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម