ព័ត៌មានអន្ដរជាតិ
លោក Zelensky ព្រមានថា រុស្ស៊ីប្រហែល ផ្តល់ជំនួយស្រាវជ្រាវនុយក្លេអ៊ែរ ជាថ្នូរសម្រាប់ដ្រូនរបស់អ៊ីរ៉ង់ (មានវីដេអូ)
លោកប្រធានាធិបតី Volodymyr Zelensky បានព្រមានថា រុស្ស៊ីប្រហែលជា ផ្តល់ជំនួយស្រាវជ្រាវនុយក្លេអ៊ែរ ជាថ្នូរសម្រាប់ដ្រូនរបស់អ៊ីរ៉ង់។

នៅក្នុងសន្និសីទមួយ ដែលរៀបចំដោយកាសែតអ៊ីស្រាអែល Haaretz, លោក Zelensky បាននិយាយថា “ខ្ញុំមានសំណួរមួយ តាមអ្នកគិត សម្រាប់រឿងនេះ តើរុស្ស៊ីបង់ប្រាក់ឲ្យអ៊ីរ៉ង់ដោយរបៀបណា? តើអ៊ីរ៉ង់ ចាប់អារម្មណ៍តែលើលុយមែនទេ?”។
លោកបន្តថា “ប្រហែលជាមិនមែនជាលុយទេ ប៉ុន្តែជាជំនួយរបស់រុស្ស៊ី ចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះប្រហែលជាអត្ថន័យពិតប្រាកដ នៃសម្ព័ន្ធភាពរបស់ពួកគេ”។

ប្រធានាធិបតីអ៊ុយក្រែនបន្តថា ប្រទេសរុស្ស៊ី បានបញ្ជាទិញដ្រូនប្រហែល ២០០០ គ្រឿង ពីអ៊ីរ៉ង់។ ដ្រូនទាំងនោះគឺជាប្រភេទដូចគ្នាទៅនឹងដ្រូន ដែលទីក្រុង កៀវ និយាយថា ទីក្រុងមូស្គូបាននិងកំពុងប្រើប្រាស់ ក្នុងការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងអ៊ុយក្រែន។
យោងតាមសេវាចារកម្មអ៊ុយក្រែន, ប្រទេសរុស្ស៊ី បានបញ្ជាទិញដ្រូន “Shaheds” ប្រហែល ២០០០ គ្រឿងពីប្រទេសអ៊ីរ៉ង់។ យ៉ាងណាក្តី គេមិនច្បាស់ថាតើនេះចង់សំដៅទៅលើការទិញពីមុន ឬទិញនាពេលថ្មីៗ។

លោក Zelensky ក៏បាននិយាយផងដែរថា “គ្រូជនជាតិអ៊ីរ៉ង់ បានមកបង្រៀនរុស្ស៊ី ពីរបៀបប្រើដ្រូន នៅអ៊ុយក្រែន”។
រឿងនេះកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេស អាមេរិក និងបារាំង អះអាងថា ការនាំចេញដ្រូន kamikaze របស់អ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានដាក់ពង្រាយក្នុងការវាយប្រហារជាច្រើនដងលើទីក្រុង និងមជ្ឈមណ្ឌលជនស៊ីវិលរបស់អ៊ុយក្រែន បានរំលោភលើសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដ៏សំខាន់មួយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ប្រឈមមុខនឹង “រដូវរងាអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ