ព័ត៌មានអន្ដរជាតិ
ក្រុងសេអ៊ូល៖ កូរ៉េខាងជើង រៀបចំរួចស្រេចអស់ហើយ សម្រាប់ការសាកល្បងនុយក្លេអ៊ែរ (មានវីដេអូ)
ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់សភាថា ប្រទេសកូរ៉េខាងជើង បានរៀបចំរួចរាល់អស់ហើយ សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរ។ ការលើកឡើងនេះ បង្កឲ្យមានក្តីបារម្ភថា ការបំផ្ទុះអាវុធបរមាណូលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល៥ឆ្នាំ អាចនឹងកើតឡើងឆាប់ៗ។

លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអង្គារទី២៥ខែតុលាថា “យើងវាយតម្លៃថា កូរ៉េខាងជើង បានបញ្ចប់ការត្រៀមរៀបចំរួចរាល់ហើយ សម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧”។

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានសន្យា ដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ និងរួបរួមចំពោះការសាកល្បងនុយក្លេអ៊ែរ ដែលនឹងបំពានលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Joe Biden បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិកជឿជាក់ថា កូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរនៅពេលណាក៏បាន។
លោក គីម ដែលបានបំផ្ទុះអាវុធនុយក្លេអ៊ែរលើកចុងក្រោយក្នុងឆ្នាំ២០១៧ អាចនឹងសម្លឹងទៅរកការធ្វើតេស្តមួយទៀត ដើម្បីពង្រឹងសមត្ថភាពរដ្ឋរបស់លោក ក្នុងការបំពាក់ក្បាលគ្រាប់ឲ្យសមទៅនឹងមីស៊ីលថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារកូរ៉េខាងត្បូង និងជប៉ុន។

លោក គីម ក៏កំពុងសម្លឹងទៅរកការបង្កើនថាមពលរបស់ឧបករណ៍នុយក្លេអ៊ែរ ដែលនឹងត្រូវបានបំពាក់នៅលើមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ កូរ៉េខាងជើង បង្កើនសន្តិសុខដើម្បីសុវត្ថិភាពលោក គីម ខណៈភ័យខ្លាចថា មន្ត្រីមួយចំនួនលែងស្មោះត្រង់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ