ព័ត៌មានអន្ដរជាតិ
ណាតូ ធ្វើសមយុទ្ធហ្វឹកហាត់ប្រឆាំងអាវុធនុយក្លេអ៊ែរនៅ អឺរ៉ុប
យន្តហោះជាច្រើនគ្រឿងរបស់ប្រទេសអង្គការណាតូបានចូលរួមនៅក្នុងសមយុទ្ធហ្វឹកហាត់ស្តីពីការទប់ស្កាត់អាវុធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តយោធានៅភាគពាយព្យអឺរ៉ុប ។

បញ្ជាការអាកាសរបស់អង្គការណាតូបាននិយាយកាលពីថ្ងៃអង្គារថា “សមយុទ្ធរបស់អង្គការណាតូដែលមានឈ្មោះថា “Stadfast Noon” គឺជាសកម្មភាពហ្វឹកហ្វឺនប្រចាំឆ្នាំ និងមានការចូលរួមពីប្រទេសចំនួន ១៤ និងយន្តហោះជាង ៦០ ប្រភេទផ្សេងៗគ្នា” ។
ទន្ទឹមនោះ យន្តហោះដឹកប្រេង និងយន្តហោះចម្បាំងជំនាន់ទី៤ និងទី៥ ក៏កំពុងចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា និងដំណើរការរហូតដល់ថ្ងៃទី៣០ ខែតុលា ។

ស្របពេលជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សមយុទ្ធប្រចាំឆ្នាំដែលបានគ្រោងទុកជាយូរមកនោះ នឹងធានាដល់សមត្ថភាពនុយក្លេអ៊ែររបស់សម្ព័ន្ធភាពនៅតែមានសុវត្ថិភាព ខ្លាំងក្លា និងមានប្រសិទ្ធភាព ។
ជាចុងក្រោយលោកអគ្គលេខាធិការបានបញ្ជាក់ថា “ការធ្វើសមយុទ្ធនេះ គឺជាមធ្យោបាយកំញើញដើម្បីទប់ស្កាត់ការវាយប្រហារណាមួយលើសម្ព័ន្ធមិត្តណាតូ ក៏ដូចជាដើម្បីរក្សាសន្តិភាពក្នុងតំបន់ជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ តើគ្រាប់បែកវិទ្យុសកម្មជាអ្វី ហើយសាហាវកម្រិតណា ទើប រុស្ស៊ី ចោទ អ៊ុយក្រែន ថាត្រៀមប្រើ?

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?