Connect with us

ព័ត៌មានអន្ដរជាតិ

លោកយាយចំណាស់ជាងគេបំផុតនៅលើពិភពលោកចង់រស់នៅ ២ ឆ្នាំទៀត ក្រោយប្រារព្ធពិធីខួបកំណើត

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា លោកយាយ Kane Tanaka ជនជាតិជប៉ុនដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ជាមនុស្សមានអាយុចំណាស់ជាងគេនៅលើពិភពលោកបានឈានដល់វ័យ ១១៨ ឆ្នាំកាលពីថ្ងៃសៅរ៍ ។

សារព័ត៌មាន NHK បានរាយការណ៍ថា លោកយាយ Tanaka កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ បានធ្វើពិធីខួបកំណើតគម្រប់ ១១៨ ឆ្នាំរបស់លោកយាយនៅឯមណ្ឌលថែទាំមួយដែលលោកយាយរស់នៅក្នុងទីក្រុង Fukuoka ភាគនិរតីប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍បានកត់សម្គាល់ថា លោកយាយបានប្រារព្ធពិធីខួបកំណើតរបស់លោកយាយដោយទះដៃ និងនិយាយថា លោកយាយចង់រស់នៅរហូតដល់អាយុ ១២០ ឆ្នាំ ។

លោកយាយ Tanaka មានសុខភាពល្អ បរិភោគបីដងក្នុងមួយថ្ងៃ ហើយធ្វើលំហាត់ប្រាណជាទៀងទាត់ ក្រោយមិនសូវមានពេលវេលាជួបសាច់ញាតិរបស់លោកយាយ ដោយសារតែវិធានការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វ៉ាក់សាំងកូវីដ Oxford/AstraZeneca ទៅដល់មន្ទីរពេទ្យចក្រភពអង់គ្លេស ត្រៀមចាក់ថ្ងៃស្អែក

ចុចអាន ៖ ចិនអះអាងពីទិន្នន័យប្រសិទ្ធភាពផ្សេងគ្នាសម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinopharm

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម