ព័ត៌មានអន្ដរជាតិ
គណៈរដ្ឋមន្ត្រី អង់គ្លេស ១០ រូបលាលែងពីតំណែង ក្រោយនាយករដ្ឋមន្ត្រីថ្មីចូលកាន់អំណាច
យ៉ាងហោចណាស់សមាជិក ១០ រូបរបស់រដ្ឋាភិបាលអង់គ្លេសមុនដែលដឹកនាំដោយលោកស្រី Liz Truss បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីលោក Rishi Sunak ក្លាយជានាយករដ្ឋមន្ត្រីថ្មី ។

ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Brandon Lewis បាននិយាយនៅលើបណ្ដាញ Twitter នៅពេលប្រកាសលាលែងពីតំណែងថា “ជាកិត្តិយសដែលបានក្លាយជារដ្ឋមន្ត្រីខុទ្ទកាល័យដ៏យូរបំផុតមួយ និងបានបំពេញតួនាទីជារដ្ឋមន្ត្រីចំនួន ៨ នៅក្នុងនាយកដ្ឋានចំនួន ៥ និងក្រោមនាយករដ្ឋមន្រ្តីចំនួន ៤” ។
ក្រៅពីលោក Lewis, រដ្ឋលេខាធិការពាណិជ្ជកម្មលោក Jacob Rees-Mogg, រដ្ឋលេខាធិការអប់រំលោក Kit Malthouse, រដ្ឋលេខាធិការការងារ និងសោធននិវត្តន៍លោកស្រី Chloe Smith, រដ្ឋលេខាធិការបរិស្ថានលោក Ranil Jayawardena ក៏បានប្រកាសលាលែងពីតំណែងផងដែរ ។

ដោយឡែកសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៥ នាក់ទៀតដែលលាលែងពីតំណែង រួមមាន រដ្ឋលេខាធិការលោក Robert Buckland, ប្រធានគណបក្សលោក Jake Berry, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ចំណុះការិយាល័យបរទេសលោកស្រី Vicky Ford, លោកស្រី Whip Wendy Morton និងរដ្ឋលេខាធិការលំនៅដ្ឋានលោក Simon Clarke ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Sunak ត្រូវបានជ្រើសរើសជាប្រធានគណបក្សអភិរក្សដែលកំពុងកាន់អំណាច ហើយបានក្លាយនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ក្រោយការប្រកាសតែងតាំងជាផ្លូវការពីស្ដេច Charles ទី៣ ដោយសារតែមិនមានអ្នកប្រជែងផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រវត្តិត្រួសៗ នាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស មានដើមកំណើតឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ