Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមានឆ្លើយតប “គ្មានអ្វីប្រៀបផ្ទឹមបាន” បើកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរ

បានផុស

នៅ

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធទី២៦ខែតុលានេះថា នឹងមានការឆ្លើយតបក្នុងទំហំដែលគ្មានអ្វីប្រៀបផ្ទឹមបាន ប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៧។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ជឿថា កូរ៉េខាងជើង អាចនឹងចាប់ផ្តើមការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun-dong បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូនៃប្រទេសជប៉ុនថា “យើងបានព្រមព្រៀងគ្នាថា ទំហំនៃការឆ្លើយតបដែលមិនអាចប្រៀបផ្ទឹមបាននឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើង អនុវត្តការធ្វើតេស្តនុយក្លេអ៊ែរលើកទី៧”។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun-dong

លោក Cho លើកឡើងបែបនេះជាមួយសមភាគីជប៉ុនលោក Takeo Mori និងសមភាគីសហរដ្ឋអាមេរិក លោកស្រី Wendy Sherman។

លោកស្រី Sherman និយាយថា “យើងសូមជំរុញឲ្យកូរ៉េខាងជើង ចៀសវាងការបង្កហេតុបន្ថែមទៀត”។ លោកស្រីហៅរឿងនោះថា “ជាការព្រហើន និងធ្វើឲ្យអស្ថិរភាពយ៉ាងខ្លាំងសម្រាប់តំបន់”។

រាប់ពីឆ្វេងទៅស្តាំ លោក Cho Hyun-dong, លោក Takeo Mori និងលោកស្រី Wendy Sherman

ជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើង ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអែរក្នុងឆ្នាំ២០០៦មក ប្រទេសចិន និងរុស្សីឆ្នាំនេះ បានវេតូសេចក្តីសម្រេចដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មបន្ថែមរបស់ក្រុមប្រឹក្សាសន្តិសុខ។

ប្រទេសកូរ៉េខាងជើង បាននឹងកំពុងធ្វើតេស្ដអាវុធក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងជាង២០គ្រាប់ រួមទាំងមីស៊ីលមួយគ្រាប់ ដែលហោះលើប្រទេសជប៉ុនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្រុងសេអ៊ូល៖ កូរ៉េខាងជើង រៀបចំរួចស្រេចអស់ហើយ សម្រាប់ ការ សាកល្បង នុយក្លេអ៊ែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម