ព័ត៌មានអន្ដរជាតិ
ប្រជាជនអ៊ីស្រាអែល ២៤០ នាក់តេស្តវិជ្ជមានកូវីដភ្លាមៗ ក្រោយចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំងបង្ការរោគដ៏ធំប្រឆាំងនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមនៅក្នុងប្រទេសអ៊ីស្រាអែលកាលពីចុងខែធ្នូដោយលោកនាយករដ្ឋមន្រ្តី Netanyahu និងលោកប្រធានាធិបតី Rivlin បានទទួលការចាក់វ៉ាក់សាំងដំបូងគេ ។ រហូតមកដល់ពេលនេះប្រជាជនអ៊ីស្រាអែលប្រមាណមួយលាននាក់បានទទួលថ្នាំបង្ការនេះ ។
ទន្ទឹមនោះប៉ុស្តិ៍ព័ត៌មាន Channel 13 News បានរាយការណ៍ថា ក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅអ៊ីស្រាអែលមានមនុស្សចំនួន ២៤០ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះភ្លាមៗ បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង ។
ដោយសារវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវការពេលវេលាដើម្បីបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ហើយតម្រូវឲ្យចាក់ ២ ដូសដោយចាក់លើកទី ២ រយៈពេល ២១ ថ្ងៃបន្ទាប់ពីលើកទី ១ វានៅតែមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ ។ វាក៏ត្រូវបានគេកត់សម្គាល់ផងដែរថា ប្រសិនបើមនុស្សត្រូវបានឆ្លងមុនពេលចាក់វ៉ាក់សាំង ពួកគេអាចនៅតែមានគ្រោះថ្នាក់នៃការវិវត្តរោគសញ្ញាជំងឺកូវីដ បន្ទាប់ពីចាក់ ។

លើសពីនេះទៅទៀតមានការព្រួយបារម្ភថាអ្នកដែលមានភាពស៊ាំអាចផ្ទុកវីរុស និងរាលដាលបន្ថែមទៀត ព្រោះវាមិនទាន់ច្បាស់ទេថាតើសំបោ ឬស្លេសអាចទៅដល់អង្គបដិប្រាណឬក៏យ៉ាងណា ហើយពួកគេអាចទទួលបានភាគល្អិតនៃវីរុស បន្ទាប់ពីមនុស្សបានចាក់វ៉ាក់សាំង ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលភាគច្រើននៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសមិនបានបង្ហាញពីផលប៉ះពាល់អ្វីឡើយ ទោះបីជាមនុស្សមួយចំនួនបានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដោយសារតែភាពទន់ខ្សោយ វិលមុខ ក្តៅខ្លួន និងរាគដែលត្រូវបានរាយការណ៍ថាបណ្តាលមកពីការចាក់ថ្នាំបង្ការនេះ ។ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏បានរាយការណ៍ពីករណីមនុស្សដែលមានប្រតិកម្មអាឡ័កស៊ី និងវិវត្តទៅជារោគសញ្ញាប្រព័ន្ធប្រសាទ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ។
កាលពីដើមសប្តាហ៍នេះប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមាន ៤ ករណីដែលមនុស្សស្លាប់ បន្ទាប់ពីទទួលថ្នាំបង្ការ ។ ការស្លាប់ចំនួន ៣ នាក់ត្រូវបានបង្ហាញថាមិនទាក់ទងនឹងការចាក់វ៉ាក់សាំងនោះទេ ខណៈដែលករណីទី ៤ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ