Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ជួបរឿងអាម៉ាស់ទៀតហើយ ពេលនិយាយឈ្មោះ នាយករដ្ឋមន្ត្រីអង់គ្លេស

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន កាលពីថ្ងៃចន្ទទី២៤ខែតុលា បានសាទរ ចំពោះការតែងតាំងនាយករដ្ឋមន្ត្រីមិនមែនស្បែកសដំបូងគេរបស់ចក្រភពអង់គ្លេសថាជា “ព្រឹត្តិការណ៍ដ៏សំខាន់” ប៉ុន្តែបែរជាអានឈ្មោះរបស់គាត់មិនត្រូវទៅវិញ។

ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងព្រឹត្តិការណ៍សេតវិមានដើម្បីប្រារព្ធពិធីបុណ្យ Diwali របស់ឥណ្ឌា, នៅពេលនោះ លោក បៃដិន បាននិយាយថា លោក រីស៊ី ស៊ូណាក់ ដែលមានដើមកំណើតឥណ្ឌា ត្រូវបានគេរំពឹងថា នឹងតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់ពីបានជួបស្តេច Charles។

ប៉ុន្តែលោកប្រធានាធិបតី ហាក់ដូចជាភាន់ភាំងអំពីឈ្មោះរបស់លោក​ ស៊ូណាក់ ដោយព្យាយាមនិយាយជាច្រើនដង មុនពេលហៅគាត់ថា “រ៉ាស៊ី សាណូក” វិញ។ បន្ទាប់ពីនោះ មនុស្សជាច្រើន បានបង្ហាញក្តីព្រួយបារម្ភ អំពីការធ្លាក់ចុះនូវសុខភាពផ្លូវចិត្ត របស់លោក បៃដិន។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់

គួរបញ្ជាក់ថា លោក រីស៊ី ស៊ូណាក់ គឺជាមេដឹកនាំដើមកំណើតឥណ្ឌាដំបូងគេ ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ អង់គ្លេស។

បុរសអាយុ៤២ឆ្នាំរូបនេះ គឺជា​កូន​ចៅ​ជនអន្តោប្រវេសន៍ហិណ្ឌូ​ ដែល​មានទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មកពី​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​កើត។ លោក ស៊ូណាក់ ក៏​បំបែកប្រវត្តិសាស្រ្ត ជានាយករដ្ឋមន្ត្រី​ក្មេង​ជាង​គេ​បំផុតរបស់អង់គ្លេស​ក្នុង​រយៈពេល​ជាង២០០ឆ្នាំ និងជាអ្នកកាន់សាសនាហិណ្ឌូដំបូងគេ ដែលគ្រងតំណែងនេះនៅអង់គ្លេសផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក ចូ បៃដិន ជួបរឿងអាម៉ាស់នៅលើឆាក ក្រោយថ្លែងសុន្ទរកថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២៤ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម