ព័ត៌មានអន្ដរជាតិ
ការវាយប្រហារភេរវកម្មនៅអ៊ីរ៉ង់ សម្លាប់មនុស្ស ១៥នាក់
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍កាលពីថ្ងៃពុធទី២៦ខែតុលាថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន១៥ នាក់ និងរបួស១០នាក់ផ្សេងទៀត ក្នុងការវាយប្រហារលើទីសក្ការបូជានិកាយស៊ីអ៊ីត នៅទីក្រុង Shiraz នៃប្រទេសអ៊ីរ៉ង់។

ការវាយប្រហារនេះ ជាស្នាដៃរបស់ក្រុមជ្រុលនិយមនិកាយ ហើយត្រូវបានគេហៅថាជា “ប្រតិបត្តិការភេរវកម្ម”។
ការវាយប្រហារនេះ កើតឡើងនៅទីសក្ការបូជា Shahcheragh អំឡុងពេលល្ងាច ខណៈអ្នកធ្វើធម្មយាត្រា កំពុងទស្សនាកន្លែងដ៏ពិសិដ្ឋរបស់និកាយស៊ីអ៊ីត។ ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើង Kalashnikov បន្ទាប់ពីចូលទៅក្នុងទីធ្លានៃទីសក្ការៈនេះ។

ស្ត្រីម្នាក់និងកុមារពីរនាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយខ្មាន់កាំភ្លើងពីរនាក់ ត្រូវបានចាប់ខ្លួន។ អាជ្ញាធរអ៊ីរ៉ង់ កំពុងតាមរកខ្មាន់កាំភ្លើងទី៣។
ប្រភពព័ត៌មានអ៊ីរ៉ង់ជាច្រើនបានហៅការវាយប្រហារនេះ ថាជាប្រតិបត្តិការភេរវករ ដោយពួកជ្រុលនិយម “Takfiri”។ ពាក្យនេះគឺសំដៅទៅលើក្រុមឥស្លាមនិកាយស៊ុននី ដែលកំណត់គោលដៅហិង្សាលើគូប្រជែងជានិកាយផ្សេង។

ការវាយប្រហារកាលពីថ្ងៃពុធ បានកើតឡើងខណៈប្រទេសអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងការតវ៉ាទូទាំងប្រទេស ដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់ Masha Amini អាយុ ២២ ឆ្នាំនៅក្នុងការឃុំឃាំងរបស់ប៉ូលិសកាលពីខែមុន។
អាជ្ញាធរអ៊ីរ៉ង់និយាយថា នាងស្លាប់ដោយសារបញ្ហាសុខភាព ខណៈសមាជិកគ្រួសារអះអាងថា នាងត្រូវបានគេវាយរហូតដល់ស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ របាយការណ៍ថ្មី៖ អ៊ីរ៉ង់ យល់ព្រមផ្គត់ផ្គង់មីស៊ីល និងដ្រូន បន្ថែមទៀត ទៅឲ្យ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ