Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីធ្វើសមយុទ្ធនុយក្លេអ៊ែរ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែអាមេរិក សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងមួយដែរ (មានវីដេអូ)

បានផុស

នៅ

កងទ័ពជើងទឹក និងជើងគោកសហរដ្ឋអាមេរិក បានធ្វើការសាកល្បងសព្វាវុធ ល្បឿនលឿនជាងសំឡេង ដែលនេះជាការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ ក្នុងការប្រកួតប្រជែងជាមួយរុស្ស៊ី និងចិន ដើម្បីបង្កើតអាវុធល្បឿនលឿន ដែលអាចគេចផុតពីប្រព័ន្ធការពារទំនើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេង កាលពីថ្ងៃពុធទី២៦ខែតុលា ចេញពីឆ្នេរសមុទ្ររដ្ឋ Virginia គឺជាការសាកល្បងដោយជោគជ័យ នូវសមត្ថភាពអាវុធដែលអាចទប់ទល់នឹងកម្តៅ នៅពេលវាធ្វើដំណើរក្នុងល្បឿន Mach 5 ឬ ល្បឿនលឿនជាងសំឡេង ៥ដង។ មីស៊ីលល្បឿនលឿនជាងសំឡេងទីពីរ នឹងត្រូវបាញ់បង្ហោះនៅចុងសប្តាហ៍នេះ ដើម្បីបញ្ចប់ការសាកល្បងទាំងអស់។

មន្ទីរបញ្ចកោណ កំពុងព្យាយាមសម្រេចឲ្យបាននូវសមត្ថភាពប្រយុទ្ធលឿនជាងសំឡេងនៅដើមដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ ចំពេលមានការព្រួយបារម្ភថា សហរដ្ឋអាមេរិក កំពុងតាមពីក្រោយរុស្ស៊ី និងចិន ក្នុងការអភិវឌ្ឍអាវុធបែបនេះ។

តាមពិតទៅ រុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងនៅលើសមរភូមិរួចទៅហើយ ក្នុងប្រទេសអ៊ុយក្រែន ហើយអាចនិយាយបានថា​ វាជាលើកទីមួយហើយ ដែលបច្ចេកវិទ្យាបែបនេះត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធ។

យ៉ាងណាក្តី មន្ត្រីមន្ទីរបញ្ចកោណបានអះអាងកាលពីខែឧសភាថា មីស៊ីលប្រភេទនេះ គ្មានឥទ្ធិពលផ្លាស់ប្តូរសង្គ្រាមទេ។

គួរបញ្ជាក់ថា ការសាកល្បងអាវុធលឿនជាងសំឡេងរបស់អាមេរិក បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី រុស្ស៊ីធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយមានការត្រួតពិនិត្យផ្ទាល់ពីសំណាក់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានបញ្ជាក់អំពីគោលបំណងនៃសមយុទ្ធនេះ ថាជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំងវាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយលោក ពូទីន ត្រួតពិនិត្យផ្ទាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម