ព័ត៌មានអន្ដរជាតិ
ប្រទេសសមាជិក អឺរ៉ុប ពិចារណាសាងសង់ជញ្ជាំងតាមព្រំដែនជាមួយ រុស្ស៊ី
លោក Krzysztof Sobolewski អគ្គលេខាធិការនៃគណបក្សច្បាប់ និងយុត្តិធម៌របស់ប៉ូឡូញ បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុង Warsaw គួរតែពិចារណាលើការកសាង “ជញ្ជាំង” នៅតាមព្រំដែនរបស់ខ្លួនជាមួយតំបន់ Kaliningrad របស់រុស្ស៊ី ដើម្បីការពារលំហូរនៃជនចំណាកស្រុកអាហ្រ្វិក និងអាស៊ីចូលទៅក្នុងប្រទេសប៉ូឡូញ ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Polskie លោក Sobolewski បានសម្តែងការព្រួយបារម្ភអំពីការកើតឡើងម្តងទៀតនៃវិបត្តិជនចំណាកស្រុក ដូចឆ្នាំ ២០២១ នៅព្រំដែនបេឡារុស-ប៉ូឡូញ ។ លោកបានលើកឡើងពី “សង្រ្គាមកូនកាត់” ដែលបង្កឡើងដោយទីក្រុង Minsk និងទីក្រុងមូស្គូ ក៏ដូចជាការបើកតំបន់ Kaliningrad សម្រាប់ជើងហោះហើរពីប្រទេសតួកគី ស៊ីរី និងបេឡារុស ថាជាបញ្ហាចម្បងសម្រាប់វិបត្តិនេះ ។
មន្ត្រីរូបនេះបាននិយាយថា “យើងត្រូវតែពង្រឹងកងកម្លាំងរបស់យើងនៅលើផ្នែកពាក់ព័ន្ធនៃព្រំដែន ហើយក៏ពិចារណាផងដែរអំពីការសាងសង់ជញ្ជាំងព្រំដែនស្រដៀងគ្នាទៅនឹងតំបន់ដែលយើងមានជាមួយផ្នែកនៃប៉ូឡូញ-បេឡារុស” ។

លោក Sobolewski បានបង្ហាញថា លោកបានមើលវិបត្តិកាលពីឆ្នាំមុននៅព្រំដែនបេឡារុស ក៏ដូចជាវិបត្តិដែលអាចកើតមាននាពេលអនាគតនៅព្រំដែនជាមួយតំបន់ Kaliningrad ដែលជាផ្នែកមួយនៃ “សង្រ្គាមកូនកាត់” ពាក់ព័ន្ធនឹងជនចំណាកស្រុកដែលត្រូវបានចោទប្រកាន់ថា ចាប់ផ្តើមដោយរុស្ស៊ី និងបេឡារុស ។
ទន្ទឹមនោះ នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយទៀតជាមួយសារព័ត៌មាន Reuters លោក Sobolewski បានព្យាករណ៍ថា ជនចំណាកស្រុកអាចចាប់ផ្តើមព្យាយាមឆ្លងពីតំបន់ Kaliningrad ទៅកាន់ប្រទេសប៉ូឡូញក្នុងពេលដ៏ខ្លីខាងមុខនេះ ។

វិបត្តិជនចំណាកស្រុកនៅតាមព្រំដែនរវាងប្រទេសបេឡារុស និងប៉ូឡូញ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំមុន នៅពេលដែលប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនជួយ EU បញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៀតនោះទេ ដោយសារតែប្រទេសរបស់លោកមិនមានថវិកាគ្រប់គ្រាន់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ប្លុកមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ