Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋធម្មនុញ្ញបក្សកុម្មុយនិស្ត ចិន ប្រឆាំងដាច់ខាតចំពោះឯករាជ្យភាព តៃវ៉ាន់

បានផុស

នៅ

រដ្ឋធម្មនុញ្ញថ្មីរបស់គណបក្សកុម្មុយនិស្តចិនដែលបានអនុម័តនៅសមាជជាតិរបស់ខ្លួនកាលពីថ្ងៃសៅរ៍បានចែងថា គណបក្សប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ់ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចេញផ្សាយឯកសារពេញលេញនៃរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងរារាំងនូវអ្វីដែលទីក្រុងប៉េកាំងហៅថា ពួកបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិមាតុភូមិ ខណៈឯកសារ​នេះ​ក៏​តម្រូវ​ឲ្យ​សមាជិក​បក្ស​រក្សា​ជំហរ​ស្នូល​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ក្នុង​បក្សផងដែរ ។

ឯកសារនេះក៏អនុម័តផែនការដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាននៅឆ្នាំ ២០៣៥ និងកសាងចិនទៅជា “ប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ” នៅពាក់កណ្តាលសតវត្សនេះផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ពាក្យស្លោកដែលបង្ហាញពីភាពស្មោះត្រង់ចំពោះលោក ស៊ី មិនត្រូវបានបញ្ចូលក្នុងឯកសារនេះនោះទេ ។ ពាក្យស្លោកនេះមានគោលបំណងពង្រឹងជំហរស្នូលរបស់លោក ស៊ី នៅក្នុងបក្ស និងតួនាទីរបស់លោកជាមេដឹកនាំមនោគមវិជ្ជារបស់ប្រទេសចិន ។

ទន្ទឹមនោះ មានការរំពឹងទុកផងដែរថា ទ្រឹស្តីនយោបាយរបស់លោក ស៊ី នឹងត្រូវប្តូរឈ្មោះទៅជា “គំនិតលោក ស៊ី ជីនពីង” ពោលដូចគ្នាទៅនឹងមនោគមវិជ្ជារបស់លោក ម៉ៅ សេទុង ដែលជាបិតាស្ថាបនិករបស់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរ​ចេញពីសមាជបក្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម