Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាស៊ាន រៀបចំកិច្ចប្រជុំបន្ទាន់ ស្តីពីវិបត្តិ មីយ៉ាន់ម៉ា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នាក្នុងទីក្រុងហ្សាការតា នៅថ្ងៃព្រហស្បតិ៍ទី២៧ខែតុលានេះ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ានខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំបន្ទាន់ក្នុងប្រទេសឥណ្ឌូណេស៊ីនេះ គ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ចូលរួមនោះទេ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា ខ្លួនព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃករណីរំលោភបំពានសិទ្ធិមនុស្សនៅទីនោះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនេះ មិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា ផែនការសន្តិភាពកង់សង់ស៊ីស ៥ចំណុចរបស់អាស៊ាន ចាប់ពីខែមេសាឆ្នាំមុនមក នឹងក្លាយជារឿងមួយដែលត្រូវផ្តោតសំខាន់ ក្នុងកិច្ចពិភាក្សាបន្ទាន់ថ្ងៃព្រហស្បតិ៍នេះ នៅឯលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា លោកស្រី Marsudi នឹង​ផ្តល់​ព័ត៌មាន​សង្ខេប​អំពី​កិច្ច​ពិភាក្សា​នេះ នៅ​ពេល​រសៀល។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំមុនមក ដោយមនុស្ស២៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដ៏ឃោរឃៅរបស់យោធា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមឃ្លាំមើលក្នុងស្រុក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម