Connect with us

ព័ត៌មានអន្ដរជាតិ

កុមារអាយុចន្លោះ១២ទៅ១៦ឆ្នាំងាយនឹងចម្លងរាលដាលជំងឺកូវីដខ្លាំងជាងក្រុមដទៃរហូតដល់ទៅ៧ដងឯណោះ

បានផុស

នៅ

អ្នកវិទ្យាសាស្រ្តរដ្ឋាភិបាលអង់គ្លេសបានអះអាងថា កុមារដែលមានអាយុចន្លោះពី១២ទៅ១៦ឆ្នាំទំនងជាធ្វើឲ្យជំងឺកូវីដ១៩រីករាលដាលខ្លាំងជាងក្រុមអាយុដទៃទៀត។

ជាមួយនឹងការបើកអនុវិទ្យាល័យភាគច្រើនឡើងវិញបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល អ្នកជំនាញបាននិយាយថា កុមារអាយុចន្លោះពី១២ទៅ១៦ឆ្នាំទំនងជានាំការឆ្លងចូលក្នុងគ្រួសារខ្លាំងជាងមនុស្សក្រុមអាយុដទៃទៀតរហូតដល់ទៅ៧ដងឯណោះ។

លោកសាស្រ្តាចារ្យ Sir Mark Walport នៅក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីភាពអាសន្ន (SAGE) បាននិយាយថា វាច្បាស់ណាស់ថាវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សហើយវានឹងពិបាកគ្រប់គ្រងបើគ្មានការរឹតត្បិតខ្លាំងទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់បានប្រាប់កម្មវិធី Andrew Marr Show របស់ BBC ថា “យើងដឹងថា ការឆ្លងកើតឡើងនៅតាមសាលារៀន។ យើងដឹងថាមនុស្សម្នាក់អាយុចន្លោះពី១២ទៅ១៦ឆ្នាំងាយនឹងចម្លងរោគចូលក្នុងគ្រួសារខ្លាំងជាងមនុស្សក្រុមអាយុដទៃទៀតរហូតដល់ទៅ៧ដងឯណោះ។ ហើយយើងដឹងថា មានការធ្លាក់ចុះតិចតួចនៃករណីឆ្លងក្នុងចំណោមកុមារនៅសាលារៀនបន្ទាប់ពីឆមាសទីមួយប៉ុន្តែវាបានកើនឡើងម្តងទៀតនៅពេលពួកគេត្រឡប់មកសាលារៀនវិញ”។

លោកនាយករដ្ឋមន្រ្តី Boris Johnson កំពុងជំរុញឲ្យឪពុកម្តាយបញ្ជូនកូនៗរបស់ពួកគេត្រឡប់ទៅសាលារៀនវិញប៉ុន្តែក្រុមប្រឹក្សាមូលដ្ឋានមួយចំនួនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលពន្យារពេលបើកទ្វារ។

រដ្ឋមន្រ្តីក្រសួងអប់រំលោក Gavin Williamson បាននិយាយថា សាលាមធ្យមសិក្សានៅក្នុងតំបន់ចំនួន៦០អាចនៅតែបិទទ្វារដល់សិស្សភាគច្រើនបន្ទាប់ពីថ្ងៃទី១៨ខែមករា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម