Connect with us

ព័ត៌មានអន្ដរជាតិ

រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

អ្នកជំនាញបានព្រមានថា អ្នកដែលចាក់វ៉ាក់សាំងកូវីដហើយគួរតែចៀសវាងការផឹកស្រាព្រោះវាអាចកាត់បន្ថយការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់រាងកាយទៅនឹងវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងស្រវឹងនឹងផ្លាស់ប្តូរធាតុផ្សំនៃមីក្រូសរីរាង្គរាប់ពាន់លានដែលរស់នៅក្នុងពោះវៀនដែលដើរតួយ៉ាងសំខាន់ក្នុងការការពារការលុកលុយពីបាក់តេរីនិងវីរុស។

នេះនាំឲ្យមានការបំផ្លាញកោសិកាភាពស៊ាំនៅក្នុងឈាមដែលត្រូវបានគេស្គាល់ថាជាកោសិកាឈាមសរួមទាំងប្រភេទនៃ Lymphocyte ដែលបញ្ជូនអង្គបដិប្រាណដើម្បីវាយប្រហារវីរុសផងដែរ។

អ្នកឯកទេសវេជ្ជសាស្ត្របន្ទាន់វេជ្ជបណ្ឌិត Ronx Ikharia បានធ្វើការពិសោធន៍មួយដែលពួកគេបានយកសំណាកឈាមមុននិងក្រោយពេលផឹកស្រាProsecco ចំនួនបីកែវ។

វេជ្ជបណ្ឌិត Ikharia អ្នកធ្វើបទបង្ហាញនៃឯកសារ The Truth About… Boosting Your Immune System របស់ទូរទស្សន៍ BBC ដែលចាក់ផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុនបានរកឃើញថា ស្រា៣កែវគឺគ្រប់គ្រាន់ដើម្បីបន្ថយកម្រិតកោសិកា Lymphocyte នៅក្នុងឈាមរបស់ពួកគេរហូតដល់៥០ភាគរយ។

អ្នកឯកទេសវេជ្ជសាស្ត្របន្ទាន់វេជ្ជបណ្ឌិត Ronx Ikharia

ទន្ទឹមនោះ អ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធភាពស៊ាំលោកស្រី Sheena Cruickshank នៅសាកលវិទ្យាល័យ Manchester បាននិយាយថា ការកាត់បន្ថយ Lymphocyte អាចបន្ថយប្រសិទ្ធភាពនៃការឆ្លើយតបនៃភាពស៊ាំរបស់រាងកាយ។

ដូច្នេះសាស្រ្តាចារ្យ Cruickshank បានជំរុញឲ្យប្រជាជនជៀសវាងការផឹកស្រានៅក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ការចាក់វ៉ាក់សាំងលើកទីមួយ កាត់បន្ថយការឆ្លងកូវីដបាន២ភាគ៣

ចុចអាន៖ ​ទោះស្នាក់​នៅ​ផ្ទះក្នុងវិបត្តិ​កូវីដ អ្នកម្តាយដែលមានកូនតូច អាច​ឆ្លៀត​រក​​ចំណូល​សម្រាប់​គ្រួសារបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម