ព័ត៌មានអន្ដរជាតិ
លោក Zelensky ស្តីបន្ទោសមេបញ្ជាការរុស្ស៊ី ថា កំពុងរុញកងទ័ពទៅស្លាប់ (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលាថា មេបញ្ជាការរបស់លោក វ្ល៉ាឌីមៀរ ពូទីន កំពុងរុញកងទ័ពទៅស្លាប់ ដោយសារតែការបញ្ជាឲ្យពួកគេវាយប្រហារម្តងហើយម្តងទៀត លើទីក្រុងដែលមានកំពែងរឹងមាំនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ដោយហៅយុទ្ធសាស្ត្រដាក់ពង្រាយរបស់មេទ័ពរុស្ស៊ីថាជា “យុទ្ធសាស្រ្តឆ្កួតលីលា”, លោក Zelensky និយាយថា កងទ័ពអ៊ុយក្រែន កំពុងស្ថិតក្រោមការវាយប្រហារម្តងហើយម្តងទៀតនៅជិតទីក្រុងសំខាន់ៗចំនួនពីរក្នុងតំបន់ Donbas ភាគខាងកើត ហើយកំពុងប្រយុទ្ធដោយ វីរភាព។
ក្នុងការថ្លែងសុន្ទរថាជាវីដេអូពេលល្ងាចទៅកាន់ជនរួមជាតិ លោក Zelensky បាននិយាយថា ឆាប់ៗនេះនឹងមានដំណឹងល្អពីសមរភូមិជួរមុខ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

យ៉ាងណាក្តី មានដំណឹងថា អ៊ុយក្រែនកំពុងស្ថិតក្នុងដំណើរការ នៃការវាយលុកដ៏សំខាន់មួយផ្សេងទៀតប្រឆាំងនឹងកងទ័ពរុស្ស៊ី។ ប៉ុន្តែការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរបំផុត កំពុងកើតឡើងនៅជិតទីក្រុង Avdiivka នៅខាងក្រៅតំបន់ Donetsk និងនៅទីក្រុង Bakhmut នាភាគឦសាន។
យោងតាមលោក Zelensky, “ពីមួយថ្ងៃទៅមួយថ្ងៃ អស់រយៈពេលជាច្រើនខែមកហើយ មេបញ្ជាការកំពុងជំរុញមនុស្សឲ្យស្លាប់នៅទីនោះ។ ទាហានរបស់យើងទាំងអស់ដែលកំពុងការពារទីតាំងរបស់ពួកគេនៅក្នុងតំបន់ទាំងនោះ គឺជាវីរបុរស”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន បញ្ជាក់ថា អាវុធ ដែលលោកខាងលិច ផ្តល់ ទៅឲ្យ អ៊ុយក្រែន បានធ្លាយដល់ ទីផ្សារ ងងឹត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ