Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rishi Sunak ប្ដេជ្ញាដោះស្រាយបញ្ហាធំ ៣ ក្នុងនាមជានាយករដ្ឋមន្ត្រី អង់គ្លេស

បានផុស

នៅ

ថ្លែងនៅក្នុងវិមាន Downing Street កាលពីពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Rishi Sunak បាននិយាយថា លោកនឹងព្យាយាមកែតម្រូវភាពរញ៉េរញ៉ៃដែលបន្សល់ទុកដោយអ្នកកាន់តំណែងមុន ក៏ដូចជាស្តារជំនឿលើនយោបាយ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sunak រំពឹងថានឹងកាត់បន្ថយការចំណាយចំនួន ៤០ ពាន់លានផោន (៤៥ ពាន់លានដុល្លារ) នៅក្នុងហិរញ្ញវត្ថុសាធារណៈដែលបង្កើតឡើងដោយការធ្លាក់ចុះសេដ្ឋកិច្ច ការចំណាយលើការខ្ចីប្រាក់ខ្ពស់ និងកម្មវិធីជំនួយរយៈពេល ៦ ខែសម្រាប់ច្បាប់ថាមពលរបស់ប្រជាជន ។

ទន្ទឹមនោះ សេដ្ឋវិទូ និងអ្នកវិនិយោគបាននិយាយថា ការតែងតាំងរបស់លោក Sunak នឹងធ្វើឲ្យទីផ្សារស្ងប់ស្ងាត់ ប៉ុន្តែពួកគេក៏បានព្រមានដែរថា នាយករដ្ឋមន្ត្រីថ្មីរូបនេះក៏នឹងជួបការលំបាកផងដែរក្នុងការដោះស្រាយវិបត្តិទាំងនេះ ដោយសារតែមនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងវិបត្តិរួចទៅហើយ ជាពិសេសពាក់ព័ន្ធនឹងតម្លៃនៃការរស់នៅ ។

គួរបញ្ជាក់ថា លោក Rishi Sunak អាយុ ៤២ ឆ្នាំគឺជាមនុស្សដំបូងគេដែលមានដើមកំណើតឥណ្ឌា ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស និងក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់ប្រទេសដែលកាន់មុខតំណែងកំពូលមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ មកស្គាល់មេដឹកនាំពិភពលោកមានឈាមជ័រ ឥណ្ឌា ក្រៅពីនាយករដ្ឋមន្ត្រី​ថ្មីរបស់ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម