Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលថ្មីឆ្ពោះទៅសមុទ្រ ជប៉ុន

បានផុស

នៅ

សារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងនៅថ្ងៃសុក្រនេះឆ្ពោះទៅកាន់សមុទ្រជប៉ុន ខណៈរយៈចម្ងាយ កម្ពស់ និងល្បឿនរបស់វានៅមិនទាន់គេដឹងនៅឡើយទេ ពោលក្រុមមន្ត្រីកំពុងធ្វើការដើម្បីវិភាគការបាញ់បង្ហោះនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​សុក្រនេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​មីស៊ីលផ្លោង​មួយគ្រាប់​ទៀត​ត្រូវ​បាន​គបាញ់កាលពី ២ ​សប្តាហ៍​មុន ។ នៅពេលនោះ ក្រុមមន្ត្រីបានបង្ហាញថា មីស៊ីលនេះអាចធ្វើដំណើរបានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៥០ គីឡូម៉ែត្រ ។

ទោះជាយ៉ាងណាក៏ដោយ ការបាញ់បង្ហោះចុងក្រោយនេះកើតឡើងនៅថ្ងៃតែមួយដែលសមយុទ្ធយោធា Hoguk ឆ្នាំ ២០២២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ ។

មកទល់ពេលនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលជាង ២០ ដងហើយ ចាប់តាំងពីដើមឆ្នាំមក ។ ទោះបីជាយ៉ាងណាក៏ដោយ ការបាញ់សាកល្បងនៅថ្ងៃសុក្រនេះ គឺជាលើកទី ៦ ដែលធ្វើឡើងក្រោមការដឹកនាំរបស់លោក Yun Seok Yeol ជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ ហើយមិនបានធ្វើតេស្តបែបនេះ ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីផ្អាកសកម្មភាពមួយរយៈ ។ ទោះយ៉ាងណាក្នុងខែកញ្ញា កូរ៉េខាងជើងបានអនុវត្តក្រឹត្យមួយ ដែលកំណត់ជាផ្លូវការនូវសិទ្ធិប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុន ក្នុងគោលបំណងដើម្បីការពារខ្លួនពីសត្រូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ​៖ Sputnik

ចុចអាន ៖ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមានឆ្លើយតប “គ្មានអ្វីប្រៀបផ្ទឹមបាន” បើកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម