ព័ត៌មានអន្ដរជាតិ
មន្ត្រី UN ឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម និងឈប់លក់អាវុធដល់ មីយ៉ាន់ម៉ា
លោក Tom Andrews តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវសហគមន៍អន្តរជាតិឲ្យដាក់ទណ្ឌកម្ម និងឈប់លក់គ្រឿងសព្វាវុធដល់កងទ័ពមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានប្រើសព្វាវុធដែលទទួលបានពីសម្ព័ន្ធមិត្ត ជាពិសេសរុស្ស៊ី សម្លាប់ប្រជាជនស្លូតត្រង់មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ មក ។

លោក Tom Andrews បាននិយាយថា ”ប្រភេទសព្វាវុធដែលប្រើដើម្បីសម្លាប់ប្រជាជនអ៊ុយក្រែនក៏ត្រូវបានប្រើដើម្បីសម្លាប់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលទាំងអស់នេះមកពីប្រភពតែមួយ គឺរុស្ស៊ី ។ សហគមន៍អន្តរជាតិគួរតែធ្វើការរួមគ្នាចាត់វិធានការដើម្បីបង្កើនសម្ពាធលើប្រទេសទាំងពីរ មីយ៉ាន់ម៉ា និងរុស្ស៊ី” ។
រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងសហគមន៍អន្តរជាតិដែលបានរក្សាជំហរជាមិត្តជាមួយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ ហើយក៏ជាប្រភពសព្វាវុធដ៏សំខាន់មួយរបស់កងទ័ពមីយ៉ាន់ម៉ាបច្ចុប្បន្នផងដែរ ។

ទោះយ៉ាងណាក៏ដោយ លោក Gennady Guzman ជំនួយការឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចេញមកប្រតិកម្មឆ្លើយតបនឹងការលើកឡើងរបស់លោក Tom Andrews ដោយនិយាយថា “មន្ត្រី UN រូបនេះនិយាយមិនឆ្លុះបញ្ចាំងនឹងការពិតឡើយ ហើយក៏មិនមែនជាតួនាទីរបស់អ្នកផងដែរក្នុងការមកនិយាយថា ម្ចាស់សព្វាវុធនេះ សព្វាវុធនោះ កំពុងសម្លាប់ជនស៊ីវិលនេះ ជនស៊ីវិលនោះនៅជុំវិញពិភពលោក ។
ជាចុងក្រោយលោក Guzman បញ្ជាក់ទៀតថា លោក Andrews ត្រូវបានតែងតាំងឲ្យរាយការណ៍ពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោះស្រាយតែបញ្ហាទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ មិនមែនបញ្ហាអ៊ុយក្រែននោះទេ” ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ The Standard
ចុចអាន ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន រៀបចំកិច្ចប្រជុំបន្ទាន់ ស្តីពីវិបត្តិ មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត