Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះត្រូពិក Nalgae សម្លាប់មនុស្ស ១៣នាក់ នៅហ្វីលីពីន

បានផុស

នៅ

ការបាក់ដី និងទឹកជំនន់ បានសម្លាប់មនុស្សចំនួន១៣នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះត្រូពិក Nalgae បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន។

ជំនន់ទឹកភ្លៀងពេញមួយយប់ បានវាយប្រហារសហគមន៍ជនបទជុំវិញទីក្រុង Cotabato ដែលមានប្រជាជនប្រមាណ ៣០០ ០០០ នាក់។

លោក Naguib Sinarimbo អ្នកនាំពាក្យនិងជាប្រធានភ្នាក់ងារការពារជនស៊ីវិលសម្រាប់រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ AFP ថា មនុស្ស៧នាក់បានបាត់ខ្លួន។ អ្នក​ស្លាប់១០នាក់​ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ​គឺស្ថិតនៅ​ទីប្រជុំជន Datu Blah Sinsuat លើ​កោះ Mindanao។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បានរកឃើញ​សាកសព​មនុស្ស ៣​នាក់​ផ្សេង​ទៀត​នៅ​ក្នុងទី​ក្រុង Datu Odin Sinsuat។

ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមតាំងពីល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ក្រីក្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមមូស្លីម បន្ទាប់ពីការបះបោរប្រដាប់អាវុធផ្តាច់ខ្លួនរយៈពេលជាច្រើនទសវត្សរ៍។

គួរបញ្ជាក់ថា ព្យុះត្រូពិក Nalgae បានឆ្ពោះដំណើរទៅភាគខាងជើងប្រទេសហ្វីលីពីន ជាកន្លែងដែលការិយាល័យការពារស៊ីវិល និយាយថា មនុស្សជិត ៥០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដី។

ជាមធ្យម ព្យុះចំនួន២០ បានវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្ស និងសត្វពាហនៈ ហើយបំផ្លាញកសិដ្ឋាន ផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន ថ្វីបើភាគខាងត្បូងប្រទេសនេះ កម្រនឹងរងគ្រោះក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម