ព័ត៌មានអន្ដរជាតិ
ស្ត្រីថៃម្នាក់ ប្រកាសរកប្រពន្ធចុង ៣ នាក់ ឲ្យស្វាមី បន្ទាប់ពីខ្លួនមានជំងឺប្រចាំកាយ
ប្រទេសថៃ ៖ ស្ត្រីថៃម្នាក់ រស់នៅស្រុកបានសៅធុង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ប្រកាសផ្សព្វផ្សាយតាមបណ្ដាញសង្គម ជ្រើសរើសនារីមានរូបសម្បត្តិស្អាតស្អំ ចំនួន ៣ នាក់ យកមកធ្វើជាប្រពន្ធចុងឲ្យស្វាមី ព្រមទាំងមានប្រាក់ខែយ៉ាងសមរម្យផងដែរ បន្ទាប់ពីខ្លួនមានជំងឺប្រចាំកាយមិនអាចនៅមើលថែទាំស្វាមីបាន។

យោងតាមការផ្សាយរបស់សារព័ត៌មាន w p news បញ្ជាក់ថា ស្ត្រីជាប្រពន្ធស្របច្បាប់ឈ្មោះ ផាត់ធី ម៉ាចំណាន បានបង្ហោះឃ្លិបនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ដោយប្រកាសជ្រើសរើសនារីចំនួន ៣ នាក់ មានរូបសម្ផស្សសមរម្យ ចំណេះដឹង និងអាយុចាប់ពី ៣០ ដល់ ៣៥ ឆ្នាំ ដើម្បីយកមកធ្វើជាប្រពន្ធចុងឲ្យស្វាមីរបស់ខ្លួន។

ស្ត្រីថៃរូបនេះបន្តថា ដោយសារតែខ្លួនមានជំងឺប្រចាំកាយ មិនអាចបំពេញបំណង និងថែទាំស្វាមីបាន ទើបនាងពិភាក្សាជាមួយស្វាមី ហើយក៏សម្រេចប្រកាសជ្រើសរើសតែម្ដង។ ក្នុងនោះ កំណត់ឲ្យប្រាក់បៀវត្សក្នុងមួយខែចំនួន ១៥.០០០ បាត គ្រប់គ្នា ហើយសន្យាថា មិនមានការឈ្លោះប្រកែក ឬវាយតប់ឡើយ។

ដោយឡែកលោក ផាត់តាកន ម៉ាមង្គល ដែលជាស្វាមី បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កាលពីដំបូង លោកគិតថា ប្រពន្ធមិនមានអារម្មណ៍ស្រលាញ់ខ្លួនទេ បានជាសំណូមពរបែបនេះ។ ប៉ុន្តែក្រោយមក ទើបដឹងថា នេះគឺជាទឹកចិត្តយ៉ាងពិតប្រាកដដែលប្រពន្ធរបស់លោកអាណិតរូបលោក ព្រោះនាងមិនអាចបំពេញបំណងខ្លួនបាន ទើបលោកសម្រេចចិត្តថាតាមគំនិតរបស់ភរិយា។

ក្រោយប្រកាសផ្សព្វផ្សាយ ក៏ស្រាប់តែមាននារីម្នាក់ឈ្មោះ ម៉ុនត្រាកាន ឡាវី អាយុ ៣៣ ឆ្នាំ បានចូលខ្លួនមកស្ម័គ្រចិត្តព្រមធ្វើជាប្រពន្ធចុង ប៉ុន្តែនាងនិយាយថា នាងក៏មានមុខរបររកស៊ីដែរ។ ដូច្នេះពេលទំនេរ នាងនឹងមករួមមេត្រីភាពជាមួយមនុស្សដែលនាងព្រមដាក់ចិត្តស្រលាញ់។ នៅពេលនោះដែរ ស្វាមីក៏បានសម្រេចចិត្តថា យកតែនាងម្នាក់ទៀតប៉ុណ្ណោះ ដោយមិនចង់បាន ៣ នាក់ ដូចការប្រកាសផ្សព្វផ្សាយរបស់ភរិយាលោកឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ