ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ជំរុញឲ្យ ចិន បញ្ឈប់ការសម្ញែងកម្លាំងយោធា (មានវីដេអូ)
ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រទី២៨ខែតុលានេះថា ប្រទេសចិន គួរតែបញ្ឈប់ការសម្ញែងកម្លាំងយោធារបស់ខ្លួនដាក់កោះតៃវ៉ាន់ ហើយគួររក្សាសន្តិភាព និងស្ថិរភាព។

ប្រទេសចិន បានបង្កើនសកម្មភាពយោធានៅជិតតៃវ៉ាន់ ចាប់តាំងពីខែសីហាមក នៅពេលខ្លួនធ្វើសមយុទ្ធព័ទ្ធជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi។
រដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការដីគោក លោក Chiu Tai-san បានប្រាប់វេទិកាមួយក្នុងទីក្រុងតៃប៉ិ ថា “ទីក្រុងប៉េកាំងគួរតែបញ្ឈប់ការសម្ញែងកម្លាំងយោធារបស់ខ្លួន ព្រោះវាមានតែធ្វើឲ្យគម្លាតរវាងភាគីទាំងពីរកាន់តែឆ្ងាយ និងបង្កើនភាពតានតឹងនៅក្នុងតំបន់ប៉ុណ្ណោះ”។

លោក Chiu និយាយថា “យើងសូមជំរុញឲ្យចិនដីគោក ទម្លាក់អាវុធចុះ ហើយងាកមករក្សាសន្តិភាព និងស្ថិរភាពវិញ។ គន្លឹះនៃសន្តិភាព គឺត្រូវបង្វែរផ្នត់គំនិតនៃការដោះស្រាយបញ្ហាដោយប្រើកម្លាំង។ ទីក្រុងប៉េកាំង គួរតែដោះស្រាយការខ្វែងគំនិតជាមួយតៃប៉ិ តាមរយៈកិច្ចសន្ទនាស្ថាបនាដោយគ្មានលក្ខខណ្ឌជាមុន”។
ចិន ចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ កាលពីដើមខែនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បាននិយាយក្នុងសុន្ទរកថាមួយ នៅឯពិធីបើកសមាជបក្សកុម្មុយនិស្តក្នុងទីក្រុងប៉េកាំងថា វាអាស្រ័យលើប្រជាជនចិន ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ហើយថា ប្រទេសចិននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតៃប៉ិ និយាយថា មានតែប្រជាជន ២៣ លាននាក់របស់កោះនេះប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិកព្រមាន! ចិន អាចវាយយកកោះ តៃវ៉ាន់ នៅឆ្នាំនេះតែម្តង

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?