ព័ត៌មានអន្ដរជាតិ
មន្ត្រីរុស្ស៊ី ថា សមយុទ្ធថ្ងៃមុន គឺជាការហាត់សមសម្រាប់កម្ទេចអង់គ្លេស និងអាមេរិក ចេញពីផែនទីពិភពលោក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសនៅចុងសប្តាហ៍នេះថា សមយុទ្ធនុយក្លេអ៊ែរដ៏ធំរបស់រុស្សី ដែលឃ្លាំមើលដោយលោក វ្ល៉ាឌីមៀរ ពូទីន កាលពី៣ថ្ងៃមុន គឺជាការហាត់សមសម្រាប់កម្ទេចប្រទេសអង់គ្លេស និងអាមេរិក ឲ្យខ្ទេចលែងមាននៅលើផែនទីពិភពលោក។

លោកវរសេនីយ៍ឯក Igor Korotchenko ដែលក៏ជានិពន្ធនាយកនៃទស្សនាវដ្តីការពារជាតិរបស់រុស្ស៊ីផងដែរ បាននិយាយថា សមយុទ្ធមីស៊ីល នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់កាលពី៣ថ្ងៃមុន គឺដើម្បីបង្ហាញពីសមត្ថភាពរបស់ប្រទេស ក្នុងការអនុវត្តការវាយប្រហារសងសឹកដ៏លើសលប់ ប្រសិនបើរុស្ស៊ីទទួលរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។
លោក Korotchenko បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកណាដែលបើកការវាយប្រហារនុយក្លេអ៊ែរលើរុស្ស៊ីមុន សហរដ្ឋអាមេរិកក៏ដោយ ចក្រភពអង់គ្លេសក៏ដោយ។ ប្រសិនបើការវាយប្រហារកើតឡើងជាក់ស្តែង ចក្រភពអង់គ្លេសនឹងត្រូវលិចនៅក្រោមមហាសមុទ្រអាត្លង់ទិក ហើយ សហរដ្ឋអាមេរិក នឹងលែងមាន ហើយជំនួសមកវិញដោយច្រកសមុទ្រថ្មី ដែលដាក់ឈ្មោះតាមលោក Joseph Stalin។

លោកបន្ថែមថា “សញ្ញាត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសច្បាស់ៗ។ នេះអាចធ្វើឲ្យពួកគេភ្ញាក់ខ្លួន និងភ្លឺភ្នែក។ នេះមិនមែនជាការគំរាមកំហែងនុយក្លេអ៊ែរទេ។ នេះជាអ្វីដែលយើងពិតជានឹងធ្វើ ប្រសិនបើយើងត្រូវគេវាយប្រហារមែន”។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យដោយផ្ទាល់ លើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹកកាលពីថ្ងៃពុធទី២៦ខែតុលា។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានបញ្ជាក់អំពីគោលបំណងនៃសមយុទ្ធនោះថា ជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំងវាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”។
យោងតាមវិមានក្រឹមឡាំង, កងកម្លាំងការពារជើងគោក សមុទ្រ និងអាកាស បានចូលរួមក្នុងសមយុទ្ធនេះ។ គោលដៅដែលមានទីតាំងក្នុងឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ី ត្រូវបានកម្ទេចទាំងស្រុងដោយមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលបាញ់ចេញពីបន្ទាយ Plesetsk Cosmodrome ក្នុងតំបន់ Arkhangelsk និងមីស៊ីលផ្លោង Sineva ដែលបាញ់ចេញពីសមុទ្រ Barents។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយលោក ពូទីន ត្រួតពិនិត្យផ្ទាល់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត